ដោយគង់ សូរិយា
ភ្នំពេញៈ អភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង បានលើកឡើងពីមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ឋជាច្រើន ដែលវិនិយោគដោយរដ្ឋាភិបាល និងវិស័យឯកជន កំពុងជំរុញការអភិវឌ្ឍ និងលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

ដោយគង់ សូរិយា
ភ្នំពេញៈ អភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង បានលើកឡើងពីមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ឋជាច្រើន ដែលវិនិយោគដោយរដ្ឋាភិបាល និងវិស័យឯកជន កំពុងជំរុញការអភិវឌ្ឍ និងលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

លោកជំទាវបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នក្រសួងសាធារណៈការ និងដឹកជញ្ជូនបាន និងកំពុងអនុវត្តន៍គំរោងមួយចំនួនដូចជា ទី១ ការសាងសង់ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ខេត្តកោះកុង ជាមួយខេត្តពោធិសាត់ និងបាត់ដំបង មកកាន់់ខេត្តកោះកុង ទី២ ក្រសួងសាធារណៈការ បានបញ្ចប់ការដេញថ្លៃរួ ពង្រីកផ្លូវជាតិលេខ៤៨ ដែលជាជំនួយរបស់រដ្ឋាភិបាលកូរ៉េ ដែលគំរោងនេះនឹងចាប់ផ្តើមស្ថាបនានិងពង្រីកនៅខែមិនាខាងមុខនេះ និងទី៣ ក្រសួងសាធារណៈការ ក៏នឹងសាងសង់កំពង់ផែទេសចរណ៍ និងពហុវិស័យនៅក្រុងខេមរៈភូមិន្ទ។

ទី៤ ការសាងសង់ព្រលានយន្តហោះ តម្លៃ ២០០លានដុល្លារ នូវការសាងសង់ព្រលានយន្តហោះក្នុងគំរោងតារាសាគរ ខេត្តកោះកុង ស្រុកបុទុមសាគរ និងគិរីសាគរ ដែលការសាងសង់ សម្រេចបាន៧០ទៅ៨០ភាគរយ ដោយផ្លូវរត់របស់យន្តហោះបានបញ្ចប់ នៅសល់់តែអាគារទទួលអ្នកដំណើរ ដែលសម្រេចបាន ៨០ភាគរយផងដែរ។ ព្រលានយន្តហោះខ្នាតអន្តរជាតិ។

លោកជំទាវមិថុនា ភូថងបានបន្តថា “ក្រុមហ៊ុននឹងបើកដំណើរការ ព្រលានយន្តហោះនេះ នៅក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២១នេះ” ។ លោកជំទាវបន្តថា “ផ្លូវជាតិធំៗ និងហេដ្ឋារចនាសម្ព័ន្ឋនានា នឹងជួយលើកកំពស់មូលដ្ឋានសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ ជាខេត្តធ្លាប់ដាច់ស្រយាលនេះ ពិសេសហេដ្ឋារចនាសម្ព័ន្ឋទាំងនេះ នឹងជួយទាក់ទាញការវិនិយោគ ងាយស្រួលដល់អ្នកវិនិយោគ ដែលមានបំណងស្វែងយល់ ពីសក្តានុពល និងឳកាសវិនិយោគនៅក្នុងខេត្តនេះ” ។
ទាក់ទងនឹងសក្តានុពល មូលដ្ឋានវិនិយោគការវិនិយោគក្នុងខេត្ត លោកជំទាវមិថុនា ភួថងបានមានប្រសាសន៍ថា នាពេលបច្ចុប្បន្នមានការវិនិយោគច្រើន លើវិស័យអេកូទេសចរណ៍ ដោយសារយើងមានព្រៃភ្នំ កោះឆ្នេរ ដីធ្លី និងមានការវិនិយោគផ្ទះសំណាក់ សណ្ឋាគារកើនឡើង វិស័យកសិកម្មក៏៏មានការដាំដុះបន្លែ ផ្លែឈើបានកើនឡើងផងដែរ។

លោកជំទាវបន្តថា “អ្នកវិនិយោគភាគច្រើនជាជនជាតិខ្មែរ ប៉ុន្តែទោះជាយ៉ាងណា ក៏មានជនបរទេសមកវិនិយោគតិច ប៉ុន្តែមានទំហំទុនធំ” ៕