ដោយ វុត្ថា
ភ្នំពេញ៖ ប្រទេសសឹង្ហបុរីត្រូវបានគេចាត់ទុកថា ជាឋានសួគ៌លោកកីយ៍សម្រាប់មនុស្សសម័យថ្មី ដែលចង់ស្គាល់ពីភាពអស្ចារ្យ ស៊ីវិល័យ វត្ថុល្បីល្បាញ និងទំនើបនាពេលបច្ចុប្បន្ន ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។
ដោយ វុត្ថា
ភ្នំពេញ៖ ប្រទេសសឹង្ហបុរីត្រូវបានគេចាត់ទុកថា ជាឋានសួគ៌លោកកីយ៍សម្រាប់មនុស្សសម័យថ្មី ដែលចង់ស្គាល់ពីភាពអស្ចារ្យ ស៊ីវិល័យ វត្ថុល្បីល្បាញ និងទំនើបនាពេលបច្ចុប្បន្ន ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។
គេហទំព័រ propertyarea.asia សូមនាំយកនាំលោក អ្នកមកបង្ហាញស្ពានថ្មើរជើង របស់ប្រទេសសឹង្ហបុរីដ៏អស្ចារ្យបំផុត និងមានតែមួយគត់នៅក្នុងពិភពលោក គឺស្ពានអាកាសថ្មើរជើង Henderson Waves ឬ Southern Ridges Walk ។
ស្ពានអកាសថ្មើរជើងរបស់ប្រទេសសឹង្ហបុរីនេះ មានឈ្មោះថា Henderson Waves ឬSouthern Ridges Walk ដែលស្ពានអាកាសថ្មើរជើងនេះ ត្រុវបានសាងសង់ដោយមានរចនាសម្ព័ន្ធអាចទស្សនាទេសភាពសងខាងនៃស្ពាន។
ស្ពានថ្មើរជើងខ្ពស់កពពកននេះ សាងសង់ឡើងពីដែកថែប និងឈើ ដែលរួមបញ្ចូលដោយមូដមានរាង្គដូចជាទឹករលក។ ស្ពានអកាសថ្មើរជើដ៏អស្ចារ្យនេះ ត្រូវបានគេចាត់ទុកថាកន្លែងដើរកម្សាន្ត ដែលមានភាពល្បីល្បាញរបស់ប្រទេសសឹង្ហបុរី និងសាងសង់ឡើងសម្រាប់អ្នកដែលចូលចិត្តឡើងភ្នំ។ ហើយក៏ជាកន្លែងកម្សាន្តរបស់ក្រុមគ្រួសារ និងកន្លែងហាត់ប្រាណរបស់ពលរដ្ឋសឹង្ហបុរី។ នៅពេលរាត្រីមានភ្លើងព័ណ៌ល្អស្អាតយ៉ាងត្រចះត្រចង់ ដោយមានទាំងការដាក់ផ្ទាំង LEDផងដែរ។
ស្ពាននេះមានប្រវែង១០គីឡូម៉ែត្រ ដោយតភ្ជាប់ពីឧទ្យាន Kent Ridge Park និង Harbour Front ស្ថិតនៅតាមបណ្តោយជួរភ្នំភាគខាងត្បូងនៃប្រទេសសិង្ហបុរី។ នៅពេលធ្វើដំណើរលើស្ពាននេះ នឹងធ្វើឲ្យលោក អ្នកនឹងមានការចាប់អារម្មណ៍ទេសភាពខៀវស្រងាត់នៅជាប់ស្ពានសង់ខាង។
ស្ពាននេះត្រូវបានគេសងសង់ និងសាងសង់ឡើងនៅក្នុងឆ្នាំ២០០២ ដែលសងសង់ដោយអាជ្ញាធរអភិវឌ្ឍន៍ឡើងវិញនៅទីប្រជុំជន (Urbarn Redevelopment Authority (URA) របស់សឹង្ហបុរី ដោយចំណាយពេលសាងសង់ចំនួន២ឆ្នាំ និងចំណាយថវិការអស់ចំនួន២៥.៥ លានដុល្លារសឹង្ហបុរី៕