ដោយគង់ សូរិយា
ភ្នំពេញៈ អភិបាលខេត្តកំពតបានបង្ហើបឲ្យដឹងថា រដ្ឋបាលខេត្តនឹងកាត់បញ្ចូលឃុំចំនួន៤ ក្នុងចំណោមឃុំចំនួន១៦ ក្នុងស្រុកទឹកឈូ ចូលមកក្នុងដែនរដ្ឋបាលក្រុងកំពតនាពេលខាងមុខនេះ។

ដោយគង់ សូរិយា
ភ្នំពេញៈ អភិបាលខេត្តកំពតបានបង្ហើបឲ្យដឹងថា រដ្ឋបាលខេត្តនឹងកាត់បញ្ចូលឃុំចំនួន៤ ក្នុងចំណោមឃុំចំនួន១៦ ក្នុងស្រុកទឹកឈូ ចូលមកក្នុងដែនរដ្ឋបាលក្រុងកំពតនាពេលខាងមុខនេះ។

លោកជាវ តាយអភិបាលនៃគណអភិបាលខេត្តកំពត បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១០ មិនានេះថា រដ្ឋបាលខេត្តបានរៀបចំរួចហើយ លើនិតិវិធី ដើម្បីកាត់ឃុំទាំង៤ ចូលមកក្នុងដែនដ្ឋបាលខេត្តកំពត ប៉ុន្តែឃុំទាំងនោះមិនទាន់ត្រូវប្រកាសនៅឡើយទេ ដោយរង់ចាំការបោះឆ្នោតឃុំ សង្កាត់នាឆ្នាំ២០២២ខាងមុខនេះ។
លោកបន្តថា “យើងមិនអាចជម្រាបបាននៅឡើយទេ ពីឈ្មោះឃុំទាំងបួននេះ គឺរង់ចាំពេលបវេលាមកដល់សិន ប៉ុន្តែអ្វីៗគឺខេត្តនិងក្រសួងមហាផ្ទៃបានរៀបចំរួចហើយ”។លោកបន្តថា ទាក់ទងនឹងផ្លូវក្រវ៉ាត់ក្រុងកំពត អាជ្ញាធរខេត្តបាននិងកំពុងជម្រុញ និងពង្រឹងលើមូលដ្ឋានទាំងនោះ ដើម្បីធ្វើឲ្យការអភិវឌ្ឍក្នុងខេត្តបានលឿន តាមគោលនយោបាយរបស់ប្រមុខរដ្ឋាភិបាល”។
លោកជាវ តាយបានបន្តឲ្យដឹងទៀតថា រហូតមកទល់ពេលនេះ ខេត្តកំពតមិនទាន់មានប្រជាពលរដ្ឋឆ្លងជំងឺកូវីដនៅឡើយទេ ប៉ុន្តែអាជ្ញាធរខេត្តបាននិងកំពុងយកចិត្តទុកដាក់ធ្វើយ៉ាងណាទប់ស្កាត់ជំងឺនេះ តាមវិធានដែលបានដាក់ចេញ ដោយក្រសូងសុខាភិបាល។
ទោះបីជាមានជំងឺកូវីដកំពុងរាតត្បាតនៅកម្ពុជាក្តី ប៉ុន្តែសកម្មភាពនៃការទិញលក់ និងអភិវឌ្ឍន៍នៅខេត្តកំពត នៅតែមានភាពសកម្ម និងមមាញឹកនៅឡើយ។នេះបើតាមភ្នាក់ងារអចលនទ្រព្យក្នុងខេត្ត។
លោកSaraj Sutton ថ្នាក់ដឹកនាំមួយរូបនៃក្រុមហ៊ុនCentury21 Cambodiaបានមានប្រសាសន៍ថា ខេត្តកំពតនឹងមានការអភិវឌ្ឍន៍លឿន បន្ទាប់ពីក្រុងព្រះសីហនុ ដោយសារខេត្តនេះ មានសក្តានុពលសំខាន់ៗជាច្រើនដូចជា ជាខេត្តដែលមានចម្ងាយកៀកនឹងរាជធានីភ្នំពេញ ជាទីតាំងទាក់ទាញការវិនិយោគ ដោយសារមានធនធានធម្មជាតិដ៏មានសក្តានុពល សម្រាប់ការវិនិយោគរមណីយដ្ឋានលំហែរកាយ និងហេដ្ឋារចនាសម្ព័ន្ឋក្នុងខេត្តកំពង់ពង្រីកដូចជាកំពង់ផែទេសចរណ៍ កំពង់ផែទឹកជ្រៅសម្រាប់ដឹកទំនិញជាដើម៕