ស្វែងយល់ពីអាស៊ី៖ ទៅទស្សនាស្ថាបត្យកម្មដ៏អស្ចារ្យមួយទៀតរបស់ចិន

0

ដោយ វុត្ថា

ភ្នំពេញ៖ មហាយក្សចិនត្រូវបានគេដឹងថា មានសេដ្ឋកិច្ចលូតលាស់ខ្លាំងស្ថិតក្នុងលំដាប់ទី២ក្នុងពិភពលលោក ហើយផ្នែកហេដ្ឋារចនាសម្ព័ន្ធវិញ ក៏មានការរីកចម្រើនខ្លាំងណាស់ដែរ ជាពិសេសមួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានអគារខ្ពស់លូតលាស់យ៉ាងច្រើននៅតាមបណ្តាខេត្តក្រុងសំខាន់នានានៅទាំងប្រទេសចិន។

គេហទំព័រ propertyarea.asia និងបន្តបង្ហាញជូនលោក អ្នកនៅអគារថ្មីមួយទៀតនៅក្នុងទីក្រុងណាននីង ប្រទេសចិន គឺអគារ Zifeng Tower ដែលគេចាត់ទុកថា ជាអគារខ្ពស់អស្ចារ និងទាក់ទាញទេសចរណ៍ក្នុង និងក្រៅស្រុកទៅលេងកម្សាន្ត។

មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោក Zifeng Tower ឬ Greenland Center-Zifeng Tower  ជាអតីតអគារ Nanjing Greenland Financial Center ដែលមានកម្ពស់ប្រមាណ៤៥០ម៉ែត្រ គឺជាអគារខ្ពស់កប់ពពកមួយនៅក្នុងទីក្រុងណាននីង ខេត្ត Jiangsu របស់ប្រទេសចិន ។

អគារខ្ពស់កប់ពកនេះមាន៦៦ជាន់ ត្រូវបានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០០៥ និងបញ្ចប់នៅក្នុងឆ្នាំ២០១០ ។ អគារនេះគឹសាងសង់ឡើងសម្រាប់ប្រើប្រាស់រួម ដោយរួមបញ្ចូលទាំងការិយាល័យជួល និងលក់ នៅជាប់ក្រោម។

ជាន់នៃអគារខាងលើបង្អស់ គឺជាសណ្ឋាគារ ភោជនីយដ្ឋាន និងកន្លែងទស្សនាទេសភាពទីក្រុង ។ កំពូលនៃអគារនេះ ត្រូវបានបែកចែក និងមានមុខងារទៅតាមផ្នែកនីមួយៗ។ អគារខ្ពស់កប់ពកនេះ គឺជាអគារខ្ពស់បំផុតនៅក្នុងទីក្រុងណាននីង និងខេត្តជាំងស៊ូ ហើយជាអគារខ្ពស់លំដាប់ទី៦ នៅក្នុងប្រទេសចិន និងជាអគារខ្ពស់លំដាប់ទី១៤ នៅលើពិភពលោក។

អគារដ៏អស្ចារ្យនេះ ត្រូវបានរចនាប្លង់ដោយ ក្រុមហ៊ុនល្បីល្បាញខាងសង់សាងអគារខ្ពស់នៅលើពិភពលោក Skidmore, Owings និង Merrill ដែលដឹកនាំដោយលោក Andrian Smith។

អគារនេះត្រូវបានវិនិយោគដោយថវិកាខេត្តជាំងស៊ូ និងគ្រប់គ្រង់ដោយក្រុមហ៊ុន Greenland Group ដោយចំណាថវិកាសាសង់ចំនួន១៧៥លានដុល្លារ សហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here