អបអរសាទរៈកម្ពុជាជាប់ឆ្នោតជាសមាជិកECOSOC របស់អង្គការសហប្រជាជាតិ

0

ដោយវុត្ថា

ភ្នំពេញ: ជាមោទនភាពថ្មីមួយទៀត សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលបាន ជាប់ឆ្នោតជាសាមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC ) របស់អង្គការសហប្រជាជាតិសម្រាប់អាណត្តិមួយឆ្នាំ (២០១៩) ដោយសម្លេងគាំទ្រចំនួន១៨៣លើ១៨៨ ក្នុងការបោះឆ្នោតនៅថ្ងៃទី១៣ ខែមិថុនា នៅសាលមហាសន្និបាតនៃទីស្នាក់ការអង្គការសហប្រជាជាតិនាទីក្រុងញ៉ូវយ៉ក។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានកាលពីម្សិលមិញនេះថា ការជាប់ឆ្នោតនេះ  គឺជាជោគជ័យបន្ថែមទៀតរបស់ប្រទេសកម្ពុជាក្នុងការលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ បន្ទាប់ពីកម្ពុជាត្រូវបានជ្រើសតំាង កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០១៨ ធ្វើជាអនុប្រធាននៃម័យប្រជុំលើកទី៧៣ របស់មហាសន្និបាតអង្គការសហប្រជាជាតិ សំរាប់អាណត្តិពីខែកញ្ញា ឆ្នាំ ២០១៨ ដល់ខែកញ្ញា២០១៩ រួមជាមួយប្រទេសចំនួន១៥ផ្សេងទៀត និងប្រទេសមាជិកអាចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិសរសេរក្នុងហ្វេសបុកផ្លូវការរបស់ខ្លួនយ៉ាងខ្លីថា “សូមអបអរសាទរ! កម្ពុជាយើងទើបជាប់ឆ្នោតជាសមាជិក ECOSOC គឺក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ ដោយសម្លេង១៨៣ លើ ១៨៨” ។

ការប្តេជ្ញារបស់កម្ពុជាសមាជិក ECOSOC ក្នុងឋានៈជាសមជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គរបស់អង្គការសហប្រជាជាតិ កម្ពុជាបានប្តេជ្ញានឹងខិតខំ ចូលរួមពិភាក្សា និងផ្តល់យោបល់ លើការជម្រុញស្តង់ដាររបស់អោយបានខ្ពស់ ការបង្កើតការងារអោយបានពេញលេញ និងជម្រុញលក្ខណ្ឌនៃការរីកចម្រើនសេដ្ឋកិច្ច-សង្គមនិងការអភិវឌ្ឍ។

ចូលរួមជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងវិស័យអប់រំ ។ ចូលរួមជម្រុញដំណោះស្រាយបញ្ហាសេដ្ឋកិច្ចអន្តរជាតិ និងសុខាភិបាលសង្កម។ និងចូលរួមជំរុញការគោរពជាសកលចំពោះសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។

តើអ្វីទៅជាECOSOC

ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC ) គឺជាវេទិការកណ្តាលរបស់អង្គការសហប្រជាតិ (UN) សម្រាប់ការឆ្លុះបញ្ចាំង ការពិភាក្សាវែកញែក និង គំនិតបង្កើតថ្មីទៅលើការអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (ECOSOC ) គឺជាស្ថាប័នដ៏សំខាន់មួយ ក្នុងចំណោមស្ថាប័ទាំង៦របស់អង្គការសហប្រជាជាតិ ដែលបង្កើតឡើងដោយរដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៤៦ និងជាស្ថាប័នដ៏សំខាន់សំរា ​ប់សម្របសម្រួល ពិនិត្យឡើងវិញនៅគោលនយោបាយ  ពិភាក្សាលើគោលនយោបាយ និងផ្តល់អនុសាសន៍ទៅលើបញ្ហាសេដ្ឋកិច្ច សង្គម និងបរិស្ថាន ព្រមទាំង អនុវត្តគោលដៅអភិវឌ្ឍន៍ដែលព្រមព្រៀងដោយអន្តរជាតិ។

(ECOSOC )បម្រើយន្តការស្នូលសម្រាប់សកម្មភាព នៃប្រព័ន្ធអង្គការសហប្រជាជាតិ (UN) និងភ្នាក់ងារឯកទេសរបស់ខ្លួន និងគ្រប់គ្រងទៅលើស្ថាប័នជំនាញ និងបុត្រសម្ព័ន្ធនៅក្នុងវិស័យសេដ្ឋកិច្ច សង្គម និងបរិស្ថាន។

ECOSOC បានធ្វើការកែទម្រង់ ច្បាប់មួយចំនួន (A / RES / 61/16, A / RES / 68/1) នៅក្នុងទសវត្សចុងក្រោយនេះ ដើម្បីពង្រឹងក្រុមប្រឹក្សានិងវិធីសាស្រ្តធ្វើការរបស់ខ្លួនដោយផ្តោតការយកចិត្តទុកដាក់ពិសេស ទៅលើការអនុវត្តរួមគ្នា និងសំរបសំរួល និងតាមដានទៅលើលទ្ធផលនៃកិច្ចប្រជុំធំៗ របស់អង្គការសហប្រជាជាតិទាំងអស់ នៅក្នុងវិស័យសេដ្ឋកិច្ច សង្គម បរិស្ថាន និងវិស័យដែលពាក់ព័ន្ធផ្សេងទៀត។

មុខងាររបស់ ECOSOC

ECOSOCមានតួនាទីចូលរួមជាមួយភាគីពាក់ព័ន្ធនានាជាច្រើន រួមមាន អ្នកបង្កើតគោលនយោបាយ សមាជិកសភា សិក្សាស្រាវជ្រាវ  ក្រុមពិភាក្សា មូដ្ឋានគ្រឹះ តំណាងវិស័យជំនួញ និងមានអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីចំនួន៣២០០ ដែលត្រូវចូលរួមពិភាក្សាទៅការអភិវឌ្ឍន៍ដោយចីរភាព តាមរយៈកិច្ចប្រជុំវិលជុំ។ ការងាររបស់ក្រុមប្រឹក្សាត្រូវបានដឹកនាំដោយ ដោយវិធីដោះស្រាយដែលផ្អែកលើបញ្ហាហើយមានប្រធានបទប្រចាំឆ្នាំដែលរួមបញ្ចូលគ្នានូវវដ្ដកម្មវិធីនីមួយៗ ដើម្បីធានាការពិភាក្សាប្រកបដោយចីរភាព និងផ្តោតលើការពិភាក្សាជាមួយភាគីពាក់ព័ន្ធជាច្រើនផ្សេងទៀត។

វដ្តកម្មវិធីរបស់ ECOSOC

វដ្តកម្មវិធីរបស់ECOSOC រួមមាន វិទិកានយោបាយកម្រិតខ្ពស់(High-Level Political Forum) ដោយផ្តល់ភាពជាអ្នកដឹកនាំនយោបាយ ណែនាំ និងផ្តល់យោបល់ សម្រាប់ការអភិវឌ្ឍនប្រកបដោយចីរភាព តាមដាន និងពិនិតឡើងវិញនូវការរីកចម្រើនចំពោះការប្តេជ្ញាលើការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ពិនិត្យឡើងវិញកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំ ដែលបានរៀបចំធ្វើឡើងតាំងពីឆ្នាំ២០១៧ ដែលបានដាក់បញ្ចូលទៅក្នុងការអនុវត្ត លើរបៀវរៈការអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ និងជាទិកាសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលលបានរៀបចំតាំងពីឆ្នាំ ២០០៧ដូចគ្នា

LEAVE A REPLY

Please enter your comment!
Please enter your name here