ដោយៈ ប៊ី
ភ្នំពេញៈ ទីផ្សារជួលអាផាតមិនឯកជន និងលំនៅដ្ឋានសាធារណៈនៅសិង្ហបុរីបាន បន្តកើនឡើងកាលពីខែមុន បើទោះបីជាវិបត្តិកូវិដ១៩ មិនទាន់បានបញ្ចប់យ៉ាងណាក្តី។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានStrait Times នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។

ដោយៈ ប៊ី
ភ្នំពេញៈ ទីផ្សារជួលអាផាតមិនឯកជន និងលំនៅដ្ឋានសាធារណៈនៅសិង្ហបុរីបាន បន្តកើនឡើងកាលពីខែមុន បើទោះបីជាវិបត្តិកូវិដ១៩ មិនទាន់បានបញ្ចប់យ៉ាងណាក្តី។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានStrait Times នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។

ការជួលខុនដូ និងអាផាតមិនឯកជននៅក្នុងខែកុម្ភៈ បានកើនឡើង១ភាគរយ ធៀបនឹងខែមករា ឆ្នាំ២០២១នេះ ខណៈអត្រាជួលលំនៅដ្ឋានសាធារណៈ កើនឡើង០,៥ភាគ រយ។ នេះបើយោងតាមទិន្នន័យពីគេហទំព័រអចលនទ្រព្យ SRX ដែលមានមូលដ្ឋាននៅសិង្ហបុរី។
ការជួលខុនដូបានកើនឡើង ក្នុងរយៈពេលពីរខែជាប់គ្នា ហើយខ្ពស់ជាងខែកុម្ភៈឆ្នាំមុន១,២ភាគរយ ប៉ុន្តែការជួលក្នុងរយៈពីរខែដើមឆ្នាំនេះ នៅទាបជាង១៤ភាគរយនៅខែមករាឆ្នាំ២០១៣ ។
ការជួលលំនៅដ្ឋានសាធារណៈ នាពេលបច្ចុប្បន្ននេះ បានកើនឡើងក្នុងរយៈពេល៨ខែជាប់គ្នា មានការកើនឡើង៥,២ភាគរយពីខែមិថុនា ឆ្នាំ២០២០ ដល់ខែកុម្ភៈ ឆ្នាំនេះ។ បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ការជួលបានកើនឡើង២ភាគរយ ប៉ុន្តែនៅតែធ្លាក់ចុះ១១,៦ភាគរយ ធៀបនឹងខែសីហា ឆ្នាំ២០១៣ ដែលអត្រាជួលមានកំណើនខ្ពស់បំផុត។
លោកស្រីChristine Sun អនុប្រធានជាន់ខ្ពស់នៃការស្រាវជ្រាវ និងវិភាគរបស់ក្រុមហ៊ុន OrangeTee & Tie បាននិយាយថា ការកាន់កាប់នាពេលបច្ចុប្បន្នគឺខ្ពស់ជាងមុន ខណៈដែលអ្នកជួលជាច្រើន បានជ្រើសរើសបន្តកិច្ចសន្យារបស់ពួកគេ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។
លោកស្រី Sun បាននិយាយថា“ប្រជាជនក្នុងស្រុកកាន់តែច្រើន កំពុងស្នាក់នៅក្នុងប្រទេសសិង្ហបុរី ដោយសារការចុះបញ្ជីផ្សារហ៊ុន និងផ្ទះតិចជាងមុន ត្រូវបានដាក់សម្រាប់ជួល និងចំនួនប្រជាជនកាន់តែច្រើននេះ ដែលមិនចេញទៅស្រុកនេះ អាចជួយជំរុញការជួលក្នុងប៉ុន្មានខែថ្មីៗនេះ”៕