ស្វែងយល់ពីអាំស៊ាន! ប្រទេសថៃមានអគារដំរីដ៏អស្ចារ្យ

0

ដោយ វុត្ថា

ភ្នំពេញ៖ ប្រទេសថៃត្រូវបានគេចាត់ទុកថា ជាប្រទេសស៊ីវិល័យ មានប្រជាជនរស់នៅច្រើន និងមានសេដ្ឋកិច្ចរីកម្រើន ក្នុងចំណោមប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសល្បីល្បាញក្នុងតំបន់អាស៊ានមួយនេះ មានហេដ្ឋារចនាសម្ព័ន្ធសំណង់អគារជាច្រើន ដែលគួរអោយចាប់អារម្មណ៍ និងទាក់ទាញបំផុតពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

គេហទំព័រ www.propertyarea.asia ដែលជាគេហទំព័រល្បីល្បាញខាងចុះផ្សាយអចលនទ្រព្យក្នុង និងក្រៅស្រុក ជាពិសេសបានចុះផ្សាយជាច្រើននូវអគារទំនើប និងអស្ចារ្យបំផុតទាំងនៅក្នុងតំបន់ និងក្នុងពិភពលោក ។ គេហទំព័រមួយនេះ នឹងបន្តលើកយកនៅអគារមួយទៀតនៅក្នុងប្រទេស គឺអគារដំរី ឬ ភាសាអង់គ្លេសថា Elephant Building ឬ Chang Building ដែលមានតែមួយគត់ក្នុងតំបន់អាស៊ី និងនៅលើពិភពលោក។

អគារ Elephant Building ឬ អគារ Chang Building គឺជាអគារខ្ពស់កប់ពពកមួយស្ថិតនៅក្នុងទីក្រុង បាងកក ប្រទេសថៃ ។ អគារអស្ចារដែលមានរូបរាង្គដូចដំរីនេះ ស្ថិតនៅក្នុងសង្កាត់ ដែលមានសេដ្ឋលូតលាស់ភាគខាងជើងនៃទីក្រុងបាងកក។

អគារនេះ មានភាពល្បីល្បាញយ៉ាងខ្លាំងក្នុងទីក្រុងបាងកក ដោយសារតែរូបរាងរបស់វាងដូចដំរី។ អគារនេះរចនាមូដរួមគ្នា ដោយលោកវិស្វករល្បីល្បាញរបស់ប្រទេសថៃ គឺលោក បណ្ឌិត Arun Chaisaree និង លោក Satrabhandhu ។ អគារនេះ មាន ៣២ជាន់ និងកំពស់១០២ ម៉ែត្រ។

អគារនេះ បានសាងសង់បញ្ចប់នៅក្នុងឆ្នាំ១៩៩៧ និងគ្រប់គ្រង់ដោយក្រុមហ៊ុន Arun Chaiseri Group & Elephant Group និងត្រូវបានគេចាត់ទុកថា ជាស្ថាបត្យកម្មទំនើបលំដាប់ទី៤ ក្នុងចំណោអគារខ្ពស់កប់ពពកទាំង ២០ នៅលើពិភពលោក។ នេះបានតាមការចុះផ្សាយរបស់ទូរទស្សន៍CNN ក្នុងឆ្នាំ ២០១១។

អគារដំរី ឬ Elephant Building នេះ ត្រូវបានគេសាងសង់ជា៧ ផ្នែក រួមមាន  ផ្នែក A ជាការិយាល័យធ្វើការ ផ្នែក B ជាការិយាល័យធ្វើការ ផ្នែកC ជាកន្លែងស្នាក់នៅ ផ្នែកលើកបង្អស់ ជាកន្លែងស្នាក់នៅទំនើប ផ្នែកខាងក្រោម កន្លែងហែលទឹក និងសួនកម្សាន្ត  ផ្នែកផ្ទាល់ដីមានហាងលក់ទំនិញ ធនាគារ ប្រៃសនីយ៍ និងភោជនីយដ្ឋាន។ និងផ្នែកក្រោមបង្អស់ជាកន្លែងចតរថយន្ត។

យ៉ាងណាក៏ដោយ អគារមួយនេះ មិនត្រូវបានគេបង្ហាញពីទំហំទឹកប្រាក់ប៉ុន្មាននោះទេ ចំពោះការសាងសង់នូវអគារដ៏អស្ចារ្យមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here