ដោយៈគង់ សូរិយា
ភ្នំពេញៈ ខេត្តសៀមរាបបាន និងកំពុងត្រៀមចាប់ផ្តើមបញ្ចេញពន្លឺជាថ្មី តាមរយៈការប្តេជ្ញាចិត្តវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល និងការវិនិយោគពីវិស័យឯកជន ដែលបាននិងកំពុងសម្លឹងឃើញសក្តានុពលរបស់ខេត្តនេះ។

ដោយៈគង់ សូរិយា
ភ្នំពេញៈ ខេត្តសៀមរាបបាន និងកំពុងត្រៀមចាប់ផ្តើមបញ្ចេញពន្លឺជាថ្មី តាមរយៈការប្តេជ្ញាចិត្តវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល និងការវិនិយោគពីវិស័យឯកជន ដែលបាននិងកំពុងសម្លឹងឃើញសក្តានុពលរបស់ខេត្តនេះ។

ដូចជាវិនិយោគដទៃទៀត ម្ចាស់គម្រោង Angkor Grace Resort បានបង្កើតឡើងនូវគំរោងនេះ ដោយអ្នកអភិវឌ្ឍន៍ដែលអាចទុកចិត្តបាន និងមានប្រវត្តិស្នាដៃល្អ ទំនុកចិត្ត និងផាសុកភាពសម្រាប់អ្នកវិនិយោគ និងអនាគតអ្នកជួលនឹងត្រូវបានធានាយ៉ាងពេញលេញ។
គម្រោង Angkor Grace Resort ដែលនឹងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗនេះ។ កត្តាសំខាន់សម្រាប់ទំនុកចិត្ត និងផាសុកភាពនេះកើតឡើង ដោយសារអ្នកផ្តើមគំនិតសាងសង់នូវគម្រោង ដែលគិតគូរពីបរិស្ថាន (eco-friendly project) គឺមិនមែនអ្នកណាផ្សេង ក្រៅពីអ្នកអភិវឌ្ឍន៍គម្រោង 240 Phnom Penh និង The Peninsula Private Residences ដែលធ្លាប់ទទួលបានភាពជោគជ័យ និងទទួលពានរង្វាន់ជាច្រើន។
សំរាប់គម្រោង Angkor Grace Resort សំណង់នៃគម្រោង 70% ត្រូវបានបញ្ចប់ជាស្ថាពរ ដែលបានប្រើប្រាស់ សម្ភារដែលមានគុណភាពខ្ពស់ ដូចជា បង្អួចនាំចូលពីប្រទេសបែលហ្ស៊ិក ដែលមានគុណភាពភ្លឺស្អាត ស្រដៀងទៅនឹងសម្ភារដែលប្រើប្រាស់សម្រាប់គម្រោងខុនដូ 240 Phnom Penh ដែរ។ គម្រោង Angkor Grace Resort បានសាងសង់ឡើងដោយក្រុមហ៊ុន ដែលមានកេរ្តិ៍ឈ្មោះល្បី ដោយក្រុមហ៊ុននេះធ្លាប់បានសាងសង់នូវគម្រោងធំៗជាច្រើនដូចជា អាកាសយានដ្ឋានសៀមរាប សណ្ឋាគារប្រណីតលំដាប់ផ្កាយ 5 ដូចជា Anantara Angkor Resort & Spa និងរមណីយដ្ឋានលំដាប់ផ្កាយ5ផ្សេងៗ ដូចជា Alila Villas នៅកោះឫស្សី នោះគឺក្រុមហ៊ុនសំណង់ BSN ដែលទទួលខុសត្រូវក្នុងការសាងសង់គម្រោង Angkor Grace Resort នេះផងដែរ។
ដើម្បីចូលរួមអបអរនៃការបង្កើតគំរោងនេះឡើង អ្នកអភិវឌ្ឍនគំរោងបានសាងសង់នូវវិចិត្រសាលតូចមួយ (Mini Gallery) ដែលមានទីតាំងទល់មុខ ហាងកាហ្វេ Enso Café និង ខុនដូ 240 Phnom Penh។ វិចិត្រសាលតូចមួយនេះ បង្កើតឡើងដើម្បីតាំងបង្ហាញអំពីរលក្ខណៈពិសេស នៃគំរោងក៏ដូចជាភាពពិសេសពិសាល នៃតំបន់អង្គរនៃក្រុងសៀមរាបរាជធានីបុរាណដ៏ល្បីល្បាញរបស់យើង។

ជាមួយនឹងការសាងសង់យ៉ាងមមាញឹក នូវហេដ្ឋារចនាសម្ព័ន្ឋទាំង៣៨ខ្សែ ការកែលំអរស្ទឹងសៀមរាប ឲ្យមានសោភ័ណភាព ខេត្តសៀមរាបបាននិងកំពុងទាក់ទាញគម្រោងវិនិយោគធំៗជាច្រើន ដូចជា គំរោងបោះទុន ៣៥០លានដុល្លាររបស់ក្រុមហ៊ុន Naga Corp, ក្រុមហ៊ុនវិនិយោគកោះសង្សារ កំពុងអភិវឌ្ឍន៍រមណីយដ្ឋានកៅក្បែរប្រាសាទបន្ទាយស្រី ក្រុមហ៊ុនយូណានរបស់ចិនកំពុងសាងសង់ ព្រលានយន្តហោះលំដាប់អន្តរជាតិថ្មី និងគំរោងជាច្រើនទៀត ដែលនឹងបង្ហាញខ្លួននាពេលខាងមុខ និងគំរោងវិនិយោគបុរីដ៏ធំរបស់សហគ្រាសកាណាឌីយ៉ាលើបុរីទេសចរណ៍ជាដើម៕