គំរោងរោងចក្រថាមពលអគ្គិសនីតម្លៃជាង ១៣៤៨លានដុល្លារ ត្រូវបានរដ្ឋសភាអនុម័ត

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋសភានៃកម្ពុជា បានអនុម័តឲ្យក្រុមហ៊ុនចំនួន២ វិនិយោគលើវិស័យអគ្គិសនីនៅកម្ពុជាគឺ ក្រុមហ៊ុនក្រុមហ៊ុន ស្នេថេក ខូអិលធីឌី និងក្រុមហ៊ុនខេមបូឌា អ៊ិនធើណេសិនណល អ៊ិនវេសមែន ឌីវើឡុបមែនគ្រុប ដែលក្រុមហ៊ុនទាំងពីរនេះនឹងបោះទុនវិនិយោគជាង១៣៤៨លានដុល្លារអាមេរិក។

គំរោងវិនិយោគលើវិស័យវារីអគ្គិសនៅនៅក្នុងខេត្តកំពុងស្ពឺ ស្ថិតនៅក្នុងតំបន់ត្មាតពង ឃុំដំណាក់វាំង ស្រុងកឧត្តុង ខេត្តកំពង់ស្ពឺ លើផ្ទៃដីទំហំប្រមាណ៨០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥១ ដែលមានអនុភាព៦០មេហ្គាវ៉ាត់ និងអាចផ្តល់បរិមាណចំនួន៩៦លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។ ក្រុមហ៊ុនគ្រោងនឹងបោះទុនវិនិយោគចំនួន ៥៨,២២៥,៣២០ដុល្លារអាមរិក។

ចំណែកក្រុមហ៊ុនក្រុមហ៊ុន ខេមបូឌា អ៊ិនធើណេសិនណល អ៊ិនវេសមែន ឌីវើឡុបមែនគ្រុប វិនិយោគទៅលើអគ្គិសនីឃ្យូងថ្មក្នុងខេត្តព្រះសីហនុ ដែលមានអនុភាពដំឡើង ៧០០មេហ្កាវ៉ាត់ និងបរិមាណថាមពលបញ្ចេញឲ្យបណ្តាញជាតិ៥២១២.២០លានគីឡូវ៉ាតម៉ោងក្នុងមួយឆ្នាំ ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី (Supper Critical ) រួមជាមួយបច្ចេកវិទ្យាធ្យូងថ្មស្អាត (Clean Coal Technology ) ដែលនាំយកនូវផលិតផល និងសម្ភារៈ មកពីបណ្តាប្រទេសនៅអឺរ៉ុបខាងលិច អាមេរិក ជប៉ុន ដែលធានបានប្រសិទ្ធិភាព ស្ថិរភាព និងប៉ះពាល់ដល់បរិស្ថានតិចតួចបំផុត។

ក្រុមហ៊ុននេះ នឹងបោះទុនវិនិយោគលើទំហំទឹកប្រាក់១២៩០,៥៤លានដុល្លារអាមេរិក ដែលក្នុងនោះទុនផ្ទាល់របស់ក្រុមហ៊ុន៣០ភាគរយ និងប្រាក់កម្ចី៧០ភាគរយ។

រដ្ឋសភាអនុម័តយល់ព្រមអោយក្រុមហ៊ុនចំនួន២ វិនិយោគលើវិស័យអគ្គិសនីនៅកម្ពុជា គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់អគ្គិសនី និងកាត់បន្ថយការនាំចូលអគ្គិសនីពីប្រទេសជិតខាង។  ម្ពុជាត្រូវការអភិវឌ្ឍន៍ប្រភពថាមពលថ្មីៗបន្ថែមទៀត ដោយប្រើប្រាស់សក្តានុពលដែលខ្លួនមានឲ្យអស់លទ្ធភាព និងប្រកបដោយប្រសិទ្ធិភាពខ្ពស់។

ប្រភពថាមពលដែលប្រទេសកម្ពុជាអភិវឌ្ឍន៍កន្លងមករួមមាន ស្ថានីយវារីអគ្គិសនី រោងចក្រផលិតអគ្គិសនី ដុតធ្យូងថ្ម និងស្ថានីយផលិតអគ្គសនី ដើរដោយពន្លឺព្រះអាទិត្យ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here