ស្វែងយល់ពីអាស៊ី! ចង់ដឹងពីអគារខ្មោចដ៏ល្បីល្បាញ Sanzhi UFO House ទេ?

0

ដោយ វុត្ថា

ភ្នំពេញ៖ អគារ Sanzhi UFO  House ឬ Sanzhi pod house ឬ Sanzhi Pod city ត្រូវបានគេបោះបង់ចោល ហើយមិនដែលសាងសង់ចប់ឡើយ។ វាស្ថិតនៅក្នុងស្រុក Sanzhi ទីក្រុងតៃប៉ិថ្មី កោះតៃវ៉ាន់ ។ អគារដ៏ចម្លែកទាំងនោះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Hung Kuo Group។

អគារ UFO ត្រូវបានសាងសង់ឡើងចាត់តាំងពីឆ្នាំ១៩៧៨ ក្នុងគោលបំណងសម្រា​ប់ជាកន្លែងកម្សាន្ត និងទុកជាកន្លែងវិស្សមកាលវិស្សមកាលម្តងៗ ដែលស្ថិតនៅក្នុងផ្នែកមួយ នៃឆ្នេរសមុទ្រភាគខាងជើងជិតតំបន់ Tamsui និងបន្ទាប់មកទៀត អគារនេះត្រូវបានលក់ទៅឱ្យមន្រ្តីយោធាអាមេរិក ដែលមកពីអាស៊ីបូព៌ា ដើម្បីសាងសង់ឡើងវិញ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គម្រោងនេះមិនត្រូវបានសង់បញ្ចប់នៅក្នុងឆ្នាំ១៩៨០នោះទេ ដោយសារការខាតបង់នៃការវិនិយោគ និងការគ្រោះថ្នាក់ចរាចរណ៍និងការបាត់បង់ជីវិញក្នុងកំឡុងពេលសាងសង់ ដែលបង្កឡើងដោយការប្រើរូបចម្លាក់នាគចិន នៅជិតច្រករម​ណីយដ្ឋានសម្រាប់ពង្រីកផ្លូវចូលទៅអគារនោះ។

រឿងរ៉ាវផ្សេងទៀតបានបង្ហាញថា តំបន់នោះគឺជាអតីតដីបញ្ចុះសពសម្រាប់ទាហា​នហូឡង់។

អាគារដែលមានរាងដូចសំពៅនេះ បានក្លាយទៅជាកន្លែងទេសចរណ៍ដ៏សាមញ្ញមួយដោយសារតែស្ថាបត្យកម្ម ខុសប្លែងពីអគារផ្សេងៗទៀតនៅក្នុងពិភពលោក។ រចនាសម្ព័ន្ធនៃអគារនេះ បានក្លាយជាប្រធានបទសម្រាប់ថតខ្សែភាពយន្ត របស់ទូរទស្សន៍ MTV និងថតរូបពីសមណាក់មនុស្សគ្រប់ស្រទាប់វណ្ណៈ និងបានក្លាយជាប្រធានបទនៅក្នុងការពិភាក្សាតាមអ៊ីនធឺណិត ដោយគេបានចាត់ទុកថាជាទីក្រុងខ្មោច ស្របទៅនឹងចំ​ណ​ងជើងបទចម្រៀង របស់អ្នកលេងព្យាណូដល្បីល្បាញជនជាតិអាឡឺម៉ងម្នាក់ គឺលោក Hauschka ក្នុងឆ្នាំ២០១៤ មានចំណងជើងថា ទីក្រុងខ្មោច ឬទីក្រុងគេបោះបង់ចោល។

តាមគម្រោងអគារនេះ ត្រុវបានគេវាយកម្ទេចចោលនៅក្នុងឆ្នាំ២០០៨ តែដោយ​សារមានការតវ៉ាច្រើន អោយទុកជាកន្លែងសារៈមន្ទីរ និងអភិវឌ្ឍន៍ទៅជាកន្លែងទាក់ទាញទេរសចរណ៍។

តែយ៉ាងណាក៏អគារនេះដ៏អស្ចារ្យនេះ ត្រូវបានគេវាយកម្ទេចចោលនៅក្នុងឆ្នាំ ២០១០ ដោយសាងសង់ជំនួសមកវិញ ទៅជាកន្លែងលម្ហែរកាយមាត់សមុទ្រ និងសួនទឹកទៅវិញ បន្ទាប់ពីសាងសង់អាគារថ្មី៕

LEAVE A REPLY

Please enter your comment!
Please enter your name here