ដោយៈ រតនៈ
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យអះអាងថា អ្នកមានចំណូលចាប់ពី៣០០ដុល្លារឡើងទៅអាចបង់រំលស់ដីបាន និងអាចទាញចំនូលវិញពីការទិញបង់រំលស់នេះ ដោយមិនចាំបាច់ចំណាយកម្លាំង។
លោកឧកញ៉ាម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុនPREMIUM Group បានប្រាប់គេហទំព័រPropertyarea.asia នាព្រឹកថ្ងៃទី៣១ មិនានេះថា ចរន្តនៃការទិញពុះដីឡូត៍លក់នៅពេលនេះមានច្រើនកន្លែង ហើយក្នុងតម្លៃមួយសមរម្យ ដែលអាចឲ្យអ្នកដែលមានចំណូលចាប់ពី៣រយដុល្លារសហរដ្ឋអាមេរិក អាចទិញដីឡូត៍បានដោយបង់រំលោះបាន។
លោកបន្តថា “ប្រសិនបើអ្នកមានចំណូឡត្រឹម៣០០ដុល្លារ គឺគាត់អាចបង់១៥០ដុល្លា និងទុក១៥០ដុល្លាផ្សេងទៀតសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ”។
លើសពីនេះលោកច័ន្ទឌីបានពន្យល់ថា ដីឡូត៍ដែលអ្នកទិញទាំងនោះ អាចបង្កើនចំណូលផងដែរ ព្រោះថា ប្រសិនបើគាត់ទិញដីចំកន្លែងដែលអភិវឌ្ឍន៍លឿន គឺតម្លៃដីក៏ឡើងលឿអនដូចគ្នាផងដែរ ប្រាក់ចំណេញពីការបង់រំលស់នោះក៏ចំនេញច្រើន ដោយមិនចាំបាច់ចំណាយពេលវេលាយូរ និងចំណាយកម្លាំងទៅរកស៊ីនោះទេ ។
តែទោះជាយ៉ាងណា អ្នកជំនាញអចលនទ្រព្យរូបនេះអះអាងថា មុននឹងសម្រេចចិត្តបង់រំលស់ដីធ្លីនៅតំបន់ណាមួយនោះ គឺត្រូវសិក្សាពីឯកសារច្បាប់ឲ្យបានច្បាស់លាស់សិន ជៀសវាងការទិញដីហើយ មានបញ្ហាទៅថ្ងៃក្រោយ ដែលធ្វើឲ្យខាតបង់ទាំងពេលវេលា និងប្រាក់កាក់៕