ឧកញ៉ានួន អកលើកឡើងពីយុទ្ឋសាស្រ្តចំនួន៤ដើម្បីឈជើងបានក្នុងវិស័យអចលនទ្រព្យនាសម័យកាលកូវីត

0

        ដោយៈរតនៈ

ភ្នំពេញៈ ខណៈដែលក្រុមហ៊ុនជាច្រើនបានដួលរលំ ខ្លះកាត់បន្ថយបុគ្គលិក ខ្លះ ផ្អែកដំណើរ អ្នកជំនួញផ្នែកលចលនទ្រព្យមួយរូប បានបង្ហាញពីយុទ្ធសាស្រ្តចំនួន៤ដើម្បីអាចដំណើរការទៅមុខបាន។

​         ឧកញ៉ានួន អកប្រធានគំរោងកំពតឋានសួគ៌ និងជាអ្នកជំនាញអចលនទ្រព្យមួយរូបបានមានប្រសាសន៍ លើបណ្តាញទំនាក់ទំនងសង្គមរបស់លោក កាលពីសប្តាហ៍មុនថា អ្វីគ្រប់យ៉ាងដែលកំពុងកើតឡើង នៅក្នុងលោកនេះ ជាពិសេសអំឡុងពេលកើតcovid-19 មានហេតុផលអ្វីម្យ៉ាង មកបង្រៀនយើងគ្រប់គ្នា ។ លោកបន្តថា    កាក់ប្រាក់អាមេរិក មានមុខពីរ គឺខាងមុខនិងខាងខ្នង ។ រឿងរ៉ាវគ្រប់យ៉ាងក៏មានមុខពីរដូចគ្នា គឺល្អនិងអាក្រក់ ។

លោកបន្តថា “ខ្ញុំបានចាកចេញពីផ្ទះ មកប្រឡូកក្នុងអចលនទ្រព្យក្នុងប្រទេសកម្ពុជាអស់រយះពេល8ឆ្នាំហើយ។ ខ្ញុំបានតស៊ូមិនតិចនោះទេ ជួបរឿងរ៉ាវរាប់រយជំពូក ជោគ​ជ័យបរាជ័យ ប៉ុន្តែមិនធ្លាប់លំបាកលំបិន ដូចរយះពេលមួយឆ្នាំកន្លះចុងក្រោយនេះទេ”។លោកបន្តថា “ខ្ញុំត្រូវ​ធ្វើការមួយថ្ងៃជិត20ម៉ោង ដើម្បីអាចដើរទៅមុខបាន ប៉ះពាល់សុខភាពមិនតិចនោះទេ”។

លោកបានបញ្ចេញអារម្មណ៍ពិតម្តងថា ជីវិតអ្នកជំនួញគ្រប់រូប ក្នុងសម័យកាលCovidសុទ្ធតែលំបាកទាំងអស់។

តាមការយល់ឃើញរបស់លោក មានជំនួញរហូតដល់95%នៅលើលោកនេះបានដួលរលំ មាន4%កំពុងដំណើរការទៅមុខបានតែមិនរលូន (លំបាកលំបិន) និងមានចំនួន1%កំពុងត្រូវប៉ាន់ទៅវិញ ។ តែលោកកមិនបានស្ថិតក្នុងក្រុម1%នោះទេ ហើយក៏មិនបានស្ថិតក្នុងក្រុមដួលរលំនោះដែរ គឺស្ថិតក្នុងក្រុមទី2ហ្នឹងឯង ។

លោកបានបង្ហាញយុទ្ធសាស្ត្រ4យ៉ាង ដើម្បីអោយជំនួញអាចឈរជើងបានក្នុងសម័យកាលCovidគឺទី 1 កាត់បន្ថយចំណាយ ទី 2 លក់ថោក និងទី 3 គឺ អត់ធ្មត់ អត់ធ្មត់ និងទី 4 ជាយុទ្ធសាស្ត្រចុងក្រោយ គឺសំលឹងមើលឱកាសក្នុងបញ្ហា ដោយលោកបានមើលឃើញឱកាសដ៏ធំមួយ នៅក្នុងពេលបច្ចុប្បន្ននេះ គឺធំមែនទែនតែម្តង។ លោកបាន និងកំពុងរៀបចំយុទ្ធសាស្ត្រហិរញវត្ថដើម្បីធ្វើរឿងហ្នឹង។

បើសិនជាអ្នកអាចខ្ចីលុយពិធនាគារបាន ដើម្បីពង្រីកអាជីវកម្មរបស់អ្នកបាននៅពេលនេះ គឺមហា​​ពិសេសបំផុតហើយ តែអ្នកត្រូវមានគោលដៅនៃការប្រើប្រាស់ហិរញ្ញវត្ថុ ទាំងនោះអោយ​​ច្បាស់លាស់ កុំយកលុយគេមកសប្បាយផ្តេសផ្តាសអោយសោះ ។

លោកឧកញ៉ានួន អកបានបន្តថា “ជំងឺCovid-19នេះអាច នឹងរលាយទៅវិញនៅដើមឆ្នាំ2022ខាងមុខនេះ ។ ដូច្នេះបើអ្នកអាចឈរជើងបាន8ខែទៀត នោះអ្នកនិងជំនួញរបស់អ្នកប្រាកដជាឆ្លងផុតហើយ ។ ហើយបានឆ្លងផុតនោះអ្នកមានឱកាសច្រើនបំផុត”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here