ដោយៈគង់ សូរិយា
ភ្នំពេញៈ ខ័ណ្ឌច្បារអំពៅ បាននិងកំពុងឆ្ពោះទៅរកភាពរីកចម្រើន កាន់តែខ្លាំង ដោយបច្ចុប្បន្នគម្រោងបុរីតូច ធំកាន់តែច្រើនកំពុងមានការរីកចម្រើននៅតំបន់នេះ ខណៈតម្រូវការលំនៅដ្ឋានបានកើនឡើងជាប្រចាំ។

ដោយៈគង់ សូរិយា
ភ្នំពេញៈ ខ័ណ្ឌច្បារអំពៅ បាននិងកំពុងឆ្ពោះទៅរកភាពរីកចម្រើន កាន់តែខ្លាំង ដោយបច្ចុប្បន្នគម្រោងបុរីតូច ធំកាន់តែច្រើនកំពុងមានការរីកចម្រើននៅតំបន់នេះ ខណៈតម្រូវការលំនៅដ្ឋានបានកើនឡើងជាប្រចាំ។

ការរីកចម្រើននៅតំបន់នេះ មិនមែនជាការចៃដន្យនោះទេ ប៉ុន្តែវាកើតឡើងដោយ សារកត្តាសំខាន់ៗជាច្រើន រួមមាន ហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវជាតិលេខ១ ស្ពានតភ្ជាប់រវាងផ្លូវថៃហ្គ័រ និងតំបន់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល និងគំរោងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ទីផ្សារលំនៅដ្ឋាននៅតែមានសក្តានុពលនៅឡើយ ទោះបីវិបត្តិជំងឺកូវីដក្តី ប៉ុន្តែចរន្តនៃការទិញលក់នៅតែមានភាពល្អប្រសើរ បើទោះជាមិនមានកំនើនខ្ពស់ដូចកំឡុងមុនវិបត្តិកូវីដ១៩ក្តី។
លោកបន្តថា “ដោយឡែកបញ្ហាហេដ្ឋារចនាសម្ព័ន្ឋ ដែលងាយស្រួលតភ្ជាប់មកនាន់រាជធានី បានធ្វើឲ្យតំបន់ច្បារអំពៅ មានភាពររីកចម្រើនទាំងលំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ស្របពេលកំនើនប្រជាសាស្ត្រកើនឡើង ជាប្រចាំនៅតំបន់នេះ។ លោកបន្តថា “កំនើននៃការទិញលក់បុរី ដោយសារលក្ខខ័ណ្ឌបង់ប្រាក់កាន់តែងាយស្រួល ពិសេសមានការគាំទ្រពីធនាគារកាន់តែច្រើន” ។

បច្ចុប្បន្ននេះ ធនាគារកាន់តែច្រើនបានបញ្ចុះអត្រាការប្រាក់ ដើម្បីចាប់យកចំណែកទីផ្សាររបស់ខ្លួន ស្របពេលការប្រកួតប្រជែងកំពុងកើនឡើង។
ជាមួយគ្នានេះ លោកឧកញ៉ានួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA ដែលបានវិនិយោគបុរីមួយនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ស្របតាមផ្លូវជាតិលេខ១បាននិងកំពុងសម្លឹងឃើញសក្តានុពលនៅតំបន់នេះ ដោយសារការរីកចម្រើនរបស់រាជធានីភ្នំពេញ បានធ្វើឲ្យអ្នកវិនិយោគជាច្រើនងាកមកកាន់តំបន់ជាយក្រុង ដែលតម្លៃដីមានភាពសមស្រប ពិសេ សការកសាងហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល បានធ្វើឲ្យតំបន់ច្បារអំពៅ និងស្រុកកៀនស្វាយកាន់តែខិតកៀកគ្នា ព្រោះបច្ចុប្បន្ននេះការធ្វើដំណើរពីស្រុកកៀនស្វាយ មកកាន់រាជធានីចំណាយពេលត្រឹម១០នាទីប៉ុណ្ណោះ។
លោកបន្តថា “ការរីកចម្រើននៃសេដ្ឋកិច្ចសង្គម នឹងធ្វើឲ្យប្រជាពលរដ្ឋមានចំណូលកាន់តែច្រើន និងធ្វើឲ្យទីផ្សារលំនៅដ្ឋាន កាន់តែរីកចម្រើនថែមទៀតនាពេលអនាគត ខណៈការសាងសង់បច្ចុប្បន្ន មិនទាន់ឆ្លើយតបនឹងតម្រូវការនៅឡើយ” ។
ចំណែកលោកសុខ ស៊ីវផេង ប្រធានផ្នែកទីផ្សារបុរីគីម ស័ង បានមានប្រសាសន៍ឲ្យដឹងផងដែរថា ជាមួយនឹងល្បឿននៃការអភិវឌ្ឍរបស់រាជធានីភ្នំពេញ និងកំនើនប្រជាពល រដ្ឋកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើឲ្យអ្នកវិនិយោគបុរីគីម ស័ងសម្រេចចិត្តវិនិយោគលំនៅដ្ឋានដ៏ប្រណីត ស្របនឹងបណ្តោយផ្លូវថៃ ហ្គ័រ ដែលបុរីនេះមានផ្ទៃដី៥ហិកតា និងកំពុងដាក់លក់ផ្ទះបីប្រភេទ ដូចជា Shop House, វីឡាកូនកាត់ និងវីឡាភ្លោះ ដែលមានតម្លៃចាប់ពី១៣ម៉ឺន ដល់២៦ម៉ឺនដុល្លារអាមេរិក។
លោកបន្តថា “យើងផ្តោតលើគុណភាព ប្រណីតភាព និងផាសុខភាពដល់អ្នករស់នៅ តាមរយៈការរៀបចំផ្ទះ ហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ ដើម្បីឲ្យខ្យល់ចេញចូលបានស្រួល និងផ្តល់នូវភាពមនោរម្យក្នុងលំនៅដ្ឋាន” ។

ស្របពេលឳកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឈានចូលមកដល់នាពេលខាងមុខនេះ លោកបានផ្តល់ជូនប្រូម៉ូសិន ដោយបញ្ចុះតម្លៃ ២០,000ដុល្លារ ភ្លាមៗ ជាការដូរនៃសន្ត្រាន្តឆ្នាំថ្មីជូនអតិថិជន សម្រាប់ការកក់ផ្ទះគ្រប់ប្រភេទសម្រាប់ប្លុកថ្មី បុរី គីម ស័ង ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ដំណាច់ខែមេសាខាងមុខនេះ ។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខ៖ 078 915 999/ 086 915 999
ទីតាំងគម្រោង៖ផ្លូវលេខ114 (ផ្លូវថៃហ្គ័រ) ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ https://goo.gl/maps/KzpJBe1mvyMywny88 ៕