ដោយសហការី
ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេងបានថ្លែងថា រាជធានីភ្នំពេញបាន និងកំពុងមានការរីរកចំរើនយ៉ាងឆាប់រហ័យ លើវិស័យលំនៅឋាន រោងចក្រ សហគ្រាស យ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ នៅភាគខាងលិចនៃរាជធានីភ្នំពេញ ខណៈដែលរដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងដោះស្រាយលើផលប៉ះពាល់ ជាពិសេសទឹកជំនន់នារដូវស្សា។

-->
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានស្តីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលរាជធានីភ្នំពេញ” កាលពីពេលថ្មីៗនេះថា ទីក្រុងភ្នំពេញកាលពីមុនេះ តាមផែនការគឺមានឱ្យមនុ ស្សរស់តែ៣០ម៉ឺនាក់គត់ នៅក្នុងសម័យបារាំងតែដល់ពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋបាន កើនឡើងជាង៣លាននាក់ ដែលធ្វើភូមិសាស្ត្រមានការរីកចំរើន និងពង្រីកក្រុងជាពិសេសភាគលិចមានការរីកចំរើនយ៉ាងខ្លាំង។
លោកបន្តថា “ភាគខាលិចនៃទីក្រុងភ្នំពេញ មានការរីកចំរើនយ៉ាងខ្លាំលើលំនៅឋាន និងរោងចក្រសហគ្រាសនានាគួរឱ្យកត់សម្គាល់” ។ លោកបន្ថែមថា “ខ្ញុំសូមអោយបងប្អូនប្រជាពលរដ្ឋប្រមើលជាមួយខ្ញុំ ពីកំពង់ស្ពឺ មកទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ននេះ ពីមុនអមសងខាងផ្លូវជាតិលេល៤ គឺជាដីស្រែស្តុកទឹក តែបច្ចុប្បន្ននេះមានសំណង់ព្រោងព្រាតក្រោមការដឹកនាំាំរបស់សម្តេចតេជោ” ។
លោកបន្ថែមថា អមសងខាងផ្លូវជាតិលេខ៤ បានក្លាយជាតំបន់ដែលមានរោងចក្រសហគ្រាស និងមានលំនៅឋានអមសងខាងផ្លូវជាច្រើនផងដែរ។ នេះគឺជាមោទនភាពជាតិ ដែលយើងទទួលបាននូវសមិទ្ធិផលយ៉ាងធំធេងក្រោមម្លប់សន្តិភាព។
លោកឃួង ស្រេងបានបញ្ជាក់ថា ការរីកចំរើននេះ បានធ្វើឱ្យមានផលលំបាកដល់ការជនលិចទឹកនៅក្នុតំបន់មួយចំនួន តែយ៉ាងណាក៏ដោយរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងកយកចិត្តទុកដាក់ដោះស្រាយ ធ្វើយ៉ាងណារំដោះទឹកជំនន់នារដូវវស្សា ជូនប្រជាពលរដ្ឋឱ្យខានតែបាន ហើយសូមពលរដ្ឋពលលរដ្ឋ សូមមេត្តយោគយល់ចំពោះផលលំបាក់នេះ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹងផងដែរថា តំបន់ភាគខាងលិចនៃរាជធានីភ្នំពេញ គឺមានការរីកចម្រើន និងមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍន៍បុរី លំនៅឋាន និងឃ្លាំងសម្រាប់ដាក់ទំនិញ ក្នុងរយៈពេលប៉ុន្មាឆ្នាំងចុងក្រោយនេះ។
លោកបន្តថា “តំបន់ភាគខាងលិចរាជធានីភ្នំពេញ កំពុងឆ្ពោះទៅរកការអភិវឌ្ឍន៍បណ្តើរៗ ដោយសារតែបន់កំពុងមានការទាក់ទាញវិនិយោគច្រើន ដោយសារមានកត្តាជាច្រើនរួមមានហេដ្ឋារចនាសម្ព័ន្ធល្អជាដើម” ។
នៅក្នុងរយៈពេល២-៣ឆ្នាំកន្លងមកនេះ តំបន់ភាគខាងលិចរាជធានីភ្នំពេញត្រូវបានគេមើលឃើញថា មានសកម្មភាពផុសផុលទៅលើការទិញ-លក់ដីធ្លី ជាពិសេសសកម្មភាពពុះដីឡូត៍លក់ជូនប្រជាពលរដ្ឋ ដែលមានចំណូលទាប និងមធ្យម សម្រាប់ទុកសង់ផ្ទះនៅពេលអនាគតផងដែរ៕