ដោយៈរ៉ាណេត
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសថ្មីមួយស្តីពី ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ សំដៅធានាប្រសិទ្ធិភាពនៃការគ្រប់គ្រង និងការអនុវត្តន៍ ត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ និងជំរុញឱ្យអ្នកអភិវឌ្ឍគោរពតាមផ្លូវច្បាប់។
តាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញដែលបានចេញកាលពីកន្លងមកនេះបានឱ្យដឹងថា ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ ទទួលបានផលប្រយោជន៍សំខាន់ៗចំនួន៥ រួមមាន ទី១ ធានាប្រសិទ្ធិភាពនៃការគ្រប់គ្រង និងត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ ទី២ ធានាសមធម៌ និងតុល្យភាពនៃផលប្រយោជន៍រវាងអ្នកអភិវឌ្ឍន៍ រវាងអ្នកត្រួតពិនិត្យ និងអ្នកប្រើប្រាស់ ទី៣ បង្កាទប់ស្កាត់ហានិភ័យហិរញ្ញវត្ថុ ក្នុងវិស័យអចលនវត្ថុ។






