ប្រជាជនបម្លាស់ទីមករស់នៅទីក្រុង កើនឡើងកាន់តែខ្លាំង

0

ដោយ វុត្ថា

ភ្នំពេញ៖ ការសិក្សាថ្មីមួយបានរកឃើញថា កម្ពុជាមានការកើនឡើងជាលំដាប់នូវប្រជាជនបំលាស់ទី មករស់នៅតាមទីក្រុងជាមធ្យមកំណើន ប្រមាណ១៤០នាក់/ថ្ងៃ និងយោងតាមស្ថិតិឆ្នាំ២០១៣ មានប្រជាជនប្រហែល២១ភាគរយរស់នៅក្នុងទីក្រុង ហើយចំនួននេះនឹងកើនឡើងពីរដងមុនឆ្នាំ២០៣០។

លោកសួន រចនារដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងឲ្យដឹងក្នុងពិធីចុះហត្ថលេខា លើកំណត់ហេតុគម្រោងអភិវឌ្ឍន៍សមត្ថភាព សម្រាប់ការគ្រប់​គ្រងប្រព័ន្ធប្រឡាយលូនៅរាជធានីភ្នំពេញ រវាងក្រសួងសាធារណការនិងដឹកជញ្ជូន សា​លា​រាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន (JICA)នាព្រឹក​ថ្ងៃទី២៩ មិថុនានេះថា ជាមួយនឹងកំនើនប្រជាសាស្រ្ត ព្រមទាំងកំណើនសេដ្ឋកិច្ច៧ភាគ​រយជាមធ្យម និងភ្ញៀវទេសចរណ៍អន្តរជាតិកើនឡើងដល់៧លាននាក់នៅឆ្នាំ២០២០ ។ ឆ្លើយតបនឹងកំណើននេះ ការពង្រឹងសមត្ថភាពដល់មន្ត្រីបច្ចេកទេសជំនាញទាំងពីរ កម្រឹតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពិតជាចាំបាច់ដើម្បីទ្រទ្រង់ និងធានាដល់ដំណើរការកែលម្អបរិស្ថាន ក៏ដូចជាការអភិវឌ្ឍនៅរាជធានីភ្នំពេញនាពេលអនាគត។

លោកបន្តថា ពិធីចុះហត្ថលេខាលើកំណត់ហេតុគម្រោងថ្ងៃនេះ ពាក់ព័ន្ឋនឹងការអភិវឌ្ឍប្រព័ន្ធលូប្រឡាយ ពិតមានសារៈសំខាន់ណាស់ ព្រោះបញ្ហាប្រឈមធំបច្ចុប្បន្នក្នុងទីក្រុង គឺបញ្ហាទឹកកខ្វក់ ដែលជាបញ្ហាត្រូវដោះស្រាយជាបន្ទាន់ ។ ទឹកកខ្វក់អាចសម្លាប់មនុស្សយ៉ាងតិច ២លាននាក់ក្នុងមួយឆ្នាំៗក្នុងពិភពលោក ដោយឡែកនៅកម្ពុជាបានប៉ះពាល់ខាតបង់សេដ្ឋកិច្ចជាង ៤៨០លានដុល្លារក្នុងមួយឆ្នាំៗបណ្តាលមកពីកង្វះខាតអនាម័យប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ ។ បន្ថែមពីលើនេះឯកឧត្តមរដ្ឋលេខាធិការ ក៏បានបញ្ជាក់ផងដែរថា

តាមរយៈគម្រោងជំនួយសហប្រតិបត្តិការបច្ចេកទេស ដែលមានរយៈពេល៤ឆ្នាំនេះ និងដើម្បីងាយស្រួលក្នុងការអនុវត្ត រដ្ឋាភិបាលបានសម្រេចបង្កើត «គណៈកម្មការធិការសម្របសម្រួលរួម (Joint Coordination Committee, JCC) និងគណៈកម្មាធិការបច្ចេកទេស (Technical Committee, TC)» ។

ការសិក្សារបស់ក្រុមហ៊ុនUrban Living Solutionបានរកឃើញផងដែរថា នៅឆ្នាំ​២០៣៥ខាងមុខ ចំនួនប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញ នឹងកើនឡើងដល់ជាង៤លាននាក់ ដែលចំនួននេះនឹងធ្វើឲ្យទីក្រុងនេះប្រឈមបញ្ហាកាន់តែច្រើន ពិសេសបែបផែននៃ​ការរស់នៅទីក្រុងភ្នំពេញនឹងផ្លាស់ប្តូរ ដោយប្រជាជននឹងផ្លាស់មករស់នៅតាមខុនដូ ដោ

យសារលក្ខខ័ណ្ឌចរាចរណ៍ លក្ខខ័ណ្ឌការងារ និងភាពប្រសើរឡើងនៃបច្ចេកវិទ្យា ដែលធ្វើឲ្យមនុស្សសម័យថ្មី កាន់តែចង់មានបែបផែនជីវិតស៊ីវិល័យ និងងាយស្រួល៕

LEAVE A REPLY

Please enter your comment!
Please enter your name here