ដោយ : គង់ សូូូូូយា
ភ្នំពេញ : ខុនដូឬលំនៅដ្ឋានបែបសហកម្មសិទ្ឋ កំពុងបង្កើននូវប្រជាប្រិយភាពរបស់ខ្លួន ដោយវត្តមានអាគារសហកម្មសិទ្ឋនេះ កំពុងផ្លាស់ប្តូរបែបផែននៃការរស់នៅរបស់ប្រជាជនកម្ពុជា ខណៈដែលទីក្រុងកាន់តែចង្អៀត និងការរស់នៅកាន់តែមានភាពស៊ីវិល័យ។
ការរស់នៅតាមខុនដូ ជាផ្នែកមួយនៃ lifestyle សម័យថ្មី ដោយសារខុនដូបានផ្តល់អត្ថប្រយោជន៍ឬគុណសម្បត្តិ១០យ៉ាង សម្រាប់អ្នកវិនិយោគ និងចង់រស់នៅតាមអាគារខុនដូនានា។
តាមឯកសារដែល Propertyarea.asia និង Propertyaeras.com ទទួលបានកាលពីពេលថ្មីៗនេះបានឲ្យដឹងថា មានមូលហេតុ១០យ៉ាង ដែលជួយធ្វើឲ្យគុណភាពជីវិតរបស់អ្នកប្រសើរឡើង នៅពេលសម្រេចចិត្តទិញនិងរស់នៅតាមខុនដូ។ អត្ថប្រយោជន៍ទាំងនោះមានដូចជា ទី១ សេវាកម្មៈ សេវាកម្មសំដៅដល់តម្រូវការជីវិតប្រចាំថ្ងៃ ដោយខុនដូមានសេវាកម្មស្ទីម សោណា Sky Garden ឬSky Bar សម្រាប់ផ្តល់ការលំហែរ នៅពេលហត់នឿយពីការងារ និងមានសេវាសន្តិសុខ២៤ម៉ោង ទី២សហគមន៍ៈ ការរស់នៅលើខុនដូ ដូចជាការរស់នៅសហគមន៍រួមមួយ ដោយសារខុនដូនិមួយៗ មានអ្នកស្នាក់នៅច្រើន ហេតុនេះអ្នកស្នាក់នៅតាមខុនដូអាចបង្កើតចំណងមិត្តភាព និងជួយគ្នាទៅវិញទៅមក និងធ្វើឲ្យសហគមន៍ពួកគេកាន់តែកក់ក្តៅ និងរីករាយ។
ទី៣ ការកើនឡើងទ្រព្យសកម្មៈ មានន័យថា អ្នកទិញខុនដូអាចបង់រំលស់៥ឬ១០ឆ្នាំ ហើយវានឹងក្លាយជាកម្មសិទ្ឋិរបស់ខ្លួន។ ផ្ទុយទៅវិញបើយើងជួលផ្ទះគេ៥ ឬ១០ឆ្នាំ យើងនៅសល់តែខ្លួនទទេ។ ផ្ទះនៅតែជាផ្ទះរបស់គេ ប៉ុន្តែបើយើងទិញខុនដូយើងមិនជាប់កាតព្វកិច្ចបង់ពន្ឋនោះទេ។ ទី៤ ទីតាំងៈ បើទិញផ្ទះនៅតំបន់តែមួយ យើងមិនអាចទិញបាននោះទេ ប៉ុន្តែយើងអាចទិញខុនដូបាន ក្នុងតម្លៃសមរម្យមួយ ផ្ទុយទៅវិញបើយកប្រាក់ទិញខុនដូ ទៅទិញផ្ទះគឺអាចទិញបាននៅតំបន់ឆ្ងាយពីទីក្រុង។
ទី៥ ភាពងាយបត់បែនៈ ការទិញខុនដូយើងអាចស្នាក់នៅ ឬជួលឲ្យគេបាន និងងាយស្រួលរកអ្នកជួល ដោយយើងអាចឲ្យអ្នកគ្រប់គ្រងសហគមន៍រួមរបស់យើង ដាក់ជួលបានលឿន ប្រសិនជាយើងទិញនៅគំរោងដែលមានទីតាំងល្អ ទី៦ ប្រាក់ចំណេញពីការវិនិយោគ(Return on Investment) អ្នកទិញខុនដូអាចជួលផ្ទះបានចន្លោះពី៨ទៅ១០ភាគរយប្រចាំឆ្នាំ ផ្ទុយទៅវិញបើយើងទិញផ្ទះធម្មតា យើងអាចទទួលបានប្រាក់ចំណូលនៃការវិនិយោគតែ៤ទៅ៥ភាគរយ នៃតម្លៃផ្ទះប៉ុណ្ណោះក្នុងមួយឆ្នាំ។
ទី៧ ការថែរទាំៈ ការស្នាក់នៅតាមខុនដូ គឺចំណាយលើការថែរទាំតិច ផ្ទុយទៅវិញបើយើងនៅផ្ទះវីឡាត្រូវចំណាយច្រើន។ ប៉ុន្តែការស្នាក់នៅតាមខុនដូមិនចំណាយច្រើនទេ ព្រោះពួកគេអាចរួមគ្នា និងធ្វើឲ្យចំណាយតិច។ លើសពីនេះ អ្នកស្នាក់នៅតាមខុនដូអាចមិនចាំបាច់រកជួលអ្នកនៅជាមួយផងដែរ ដោយអាចសំអាតឬប្រើប្រាស់សេវាសំអាតបាន ទី៨ តម្លៃៈ តម្លៃខុនដូនៅកណ្តាលក្រុង និងផ្ទះនៅតម្លៃក្រុង ខុសគ្នាច្រើន ព្រោះគេមិនអាចយកប្រាក់ទិញខុនដូ ទៅទិញផ្ទះនៅតំបន់សាងសង់ខុនដូបាននោះទេ។
ទី៩ ភាពងាយស្រួលៈ យើងអាចជ្រើសរើសទិញខុនដូ ដែលមានទីតាំងនៅជិតផ្សារ សាលារៀន និងនៅជិតកន្លែងការងារយើងបាន ពិសេសយើងអាចហាត់ប្រាណនៅជាន់ខាងលើ និងមកកាន់ម៉ាតដើម្បីទិញទំនិញបាននៅជាន់ខាងក្រោម។ យើងចំណេញពេលវេលាបានច្រើន និងធ្វើការបានច្រើនជាងស្នាក់នៅតាមតំបន់មួយចំនួន ដែលគ្មានសេវាកម្មទាំងនោះ និងទី១០ បច្ចេកវិទ្យាៈ បច្ចេកវិទ្យាកាន់តែរីកចម្រើន កំពុងជួយសម្រួលដល់ការរស់នៅរបស់យើង និងធ្វើឲ្យគុណភាពជីវិតរបស់យើងប្រសើរឡើង។ នៅតាមខុនដូនឹងមានការបំពាក់ប្រព័ន្ឋ Air B&B ដែលផ្តល់ការធានានូវសុវត្ថិភាព និងអាចដាក់ផ្ទះរបស់យើងជួលបានក្នុងរយៈពេលខ្លីដូចជា បីថ្ងៃឬមួយសប្តាហ៍ នៅពេលយើងមិននៅផ្ទះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក សុត វីរៈ។
យោងតាមការសិក្សាមួយបានរកឃើញថា ចំនួនខុនដូនៅកម្ពុជាកើនដល់ចំនួនជិត៦០,០០០យូនីតនៅឆ្នាំ២០១៧កន្លងមកនេះ៕