ដោយៈសហការី
ភ្នំពេញៈ អចលនទ្រព្យតត្រូវបានបែងចែកជាប្រភេទ ឬផ្នែកខុសៗគ្នាជាច្រើន ថ្ងៃនេះគេហទំព័រ Propertyarea.asia សូមលើកយកនូវអចលនទ្រព្យចំនូន៤ប្រភេទ សម្រាប់លោក អ្នកអានសិក្សស្វែងយល់។
១-អចលនទ្រព្យលំនៅដ្ឋាន
វាជាអចលនទ្រព្យ ដែលសំដៅដល់សំណង់សាងសង់ថ្មី និងផ្ទះលក់ឡើងវិញ ភាគច្រើនគឺជាគេហដ្ឋានជាលក្ខខណៈគ្រួសា។ ក្រៅពីនោះមានដូចជា ខុនដូ កន្លែងរស់នៅរួម ទីប្រជុំជន ផ្ទះសម្រាប់វិស្សមកាលជាដើម។
២-អចលនទ្រព្យពាណិជ្ជកម្ម
អចលនទ្រព្យពាណិជ្ជកម្ម សំដៅដល់មជ្ឈមណ្ឌលផ្សារទំនើប ឬបែបជា shopping centers និងផ្សារទំនើប អាគារ (strip malls ) អគារវេជ្ជសាស្ត្រ និងអប់រំ សណ្ឋាគារ និងការិយាល័យជាដើម។
អគារផ្ទះល្វែង ជារឿយៗត្រូវបានគេចាត់ទុកថា ជាពាណិជ្ជកម្មទោះបី ជាវាត្រូវបានប្រើសម្រាប់ការស្នាក់នៅក៏ដោយ នេះក៏ព្រោះតែគេប្រើវាជាកម្មសិទ្ធិ ដើម្បីផលិតប្រាក់ចំណូល។
៣-អចលនទ្រព្យឧស្សាហកម្ម
អគាររោងចក្រ ឧស្សាហកម្ម កន្លែងផលិតកម្ម និងឃ្លាំងនានា ត្រូវបានគេចាត់ទុកថាជាអចលនទ្រព្យឧស្សាហកម្ម។ អគារទាំងនេះអាចត្រូវបានប្រើ សម្រាប់ការស្រាវជ្រាវ ផ្នែកផលិតកម្ម ជាកន្លែងផ្ទុកនិងចែកចាយទំនិញ។ គេត្រូវធ្វើការបែងចែកវាឲ្យបានច្បាស់រវាងកន្លែងនីមួយៗដែលបានរៀបរាប់ខាងលើ ព្រោះគោលបំណងនៃការបែងចែក គឺត្រូវកំណត់ឲ្យដាច់ដោយឡែកពីគ្នានូវតំបន់ (Zone) លក្ខខណ្ឌនៃការសាងសង់ ក៏ដូចជាការលក់។
៤-ដីធ្លី
ដីធ្លីសំដៅដល់ការរាប់បញ្ចូលទាំងដីទំនេរ ដីស្រែចំការ និងកសិដ្ឋានដែលត្រូវការប្រើប្រាស់ដីធ្លីធំៗ វាក៏ត្រូវបានគេរាប់ផងដែរនូវ ដីទំនេរ (ទាំងមានការអភិវឌ្ឍ មិនទាន់អភិវឌ្ឍ) ការប្រើឡើងវិញ និងផ្សេងៗទៀត៕