ដោយៈសុខុម
ប៉េកាំង: ក្រឡេកមើលមួយភ្លែត យើងនឹងឃើញអ្វី ម្យ៉ាង ដែលមានរាងមូលដូចស៊ុតហាក់អណ្ដែត លើផ្ទៃទឹកគួររឱ្យចាប់អារម្មណ៍។ តើវាជាអ្វីឱ្ យប្រាកដ?។

ដោយៈសុខុម
ប៉េកាំង: ក្រឡេកមើលមួយភ្លែត យើងនឹងឃើញអ្វី ម្យ៉ាង ដែលមានរាងមូលដូចស៊ុតហាក់អណ្ដែត លើផ្ទៃទឹកគួររឱ្យចាប់អារម្មណ៍។ តើវាជាអ្វីឱ្ យប្រាកដ?។

ដោយផុសឡើងយ៉ាងត្រដែត នៅកណ្ដាលទឹកបឹង សិប្បនិមិត្ត នោះគឺជាអគារសាលមហោស្រពជាតិ ដ៏ធំសម្បើមរបស់មហាយក្សចិន មានឈ្មោះថា National Centre for the Performing Arts ដែលយើងអាចចាត់ទុកថា ជាសំណង់ស្ថាបត្យកម្ មដ៏អស្ចារ្យមួយប្រចាំសតវត្សរ៍ទី២១។
អគារដែលស្ថិតនៅក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន នេះ ក៏ត្រូវបានគេហៅថាអគារ “The Giant Egg” (អគារស៊ុតយក្ស) ផងដែរដោយសារមានរូបរាង ដូចស៊ុត។
យោងតាមឯកសារបង្ហាញថា អគារកម្ពស់ ៤៦,២៨ម៉ែត្រ ដែលគូរប្លង់ដោយស្ថាប ត្យករជនជាតិបារាំង ដ៏ល្បីល្បាញលោក Paul Andreu នេះមានប្រវែងអ័ក្សវែងរហូតដល់ទៅ ២១២,២០ម៉ែត្រពីកើតទៅលិច និងប្រវែង អ័ក្សខ្លី១៤៣,៦៤ម៉ែត្រ ពីជើងទៅត្បូង និងផ្ទៃសរុប១១៩,៩០០ម៉ែត្រការ៉េ។
ការដំណើរការសាងសង់អគារនេះ បានចាប់ផ្ដើមនៅ ខែធ្នូ ឆ្នាំ២០០១ ហើយបានបញ្ចប់ជាស្ថាពរនៅ ខែកក្កដា ឆ្នាំ២០០៧ ដោយចំណាយទឹកប្រាក់អស់ រហូតដល់ទៅ៣៦៦លានដុល្លារអាមេរិក។
អគារ The Giant Egg បានជាប់ឈ្មោះ ជាសាលមហោស្រពធំបំផុតនៅអាស៊ី ដោយនៅក្នុងអគារនេះ រួមមាន សាលមហោស្រពអូប៉េរ៉ា រោងភាពយន្ត សាលពិព័រណ៍ ភោជនីដ្ឋាន និងហាងលក់ឧបករណ៍បំពងសំឡេង ជាដើម៕