ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ដើម្បីឆ្លើយតបតាមតម្រូវការចាំចាច់ នៃការរីកចម្រើនសេដ្ឋកិច្ចជាតិ ក្រសួងនឹងចាប់ផ្តើមសាងសង់មន្ទីរពិសោធន៍ខ្នាតធំលើកតំបូង ដើម្បីជួយឲ្យវិស័យឧស្សាហកម្មនៅកម្ពុជា ឈានឆ្ពោះទៅមុខប្រកបដោយប្រសិទ្ធភាព។
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងកាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០១៨កន្លងមកថា ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានជួបប្រទះការខ្វះខាត ឧបករណ៍ពិសោធន៍ជាច្រើន ក្នុងការបម្រើសេវាលើផ្នែកឧស្សាហកម្ម ជូនសហគ្រាស បណ្តារោងចក្រឧស្សាហកម្ម និងសិប្បកម្មនានាជាដើម។ លោកបន្តថា កន្លងមកមានប្រទេសជាដៃគូរ មានបំណងចង់ជួយផ្តល់ឧបករណ៍ពិសោធន៍ជាច្រើន ប៉ុន្តែមន្ទីរពិសោធន៍ដែលកំពុងដំណើរបច្ចុប្បន្នមានទំហំតូច និងមិនអាចដាក់ឧបករណ៍បានច្រើន ដូច្នេះការចាប់ផ្តើមសាងសង់មន្ទីរពិសោធន៍នៅទីតាំងនេះ។






