ទីក្រុងកោះនរានឹងត្រូវអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃ ខណៈការចាក់ដីបំពេញ សម្រេចបាន៦៥ភាគរយ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ អភិវឌ្ឍទីក្រុងកោះនរា កំពុងឆ្ពោះទៅមុខជាមួយទស្សនទាននៃការអភិវឌ្ឈបែបជាទីក្រុងបៃតង ស្របពេលការចាក់បំពេញដីសម្រេច បានប្រមាណ៦៥ភាគរយហើយ។

អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៥ មិថុនានេះថា ការអភិវឌ្ឍទីក្រុងនេះកំពុងវិវត្តន៍ទៅមុខយ៉ាងប្រសើរ ដោយបច្ចុប្បន្នសកម្មភាពចាក់បំពេញដី សម្រេចបានលទ្ឋផល៦៥ភាគរយហើយ។

លោកបន្តថា “ទីក្រុងដែលមានទទីហំ១២៥ហិកតានេះ នឹងអអភិវឌ្ឍន៍៍ឡើងជាទីក្រុងឆ្លាតវៃ ដោយក្រុមហ៊ុននឹងរៀបចំប្រព័ន្ឋខលូ ប្រព័ន្ឋទឹកស្អាត និងខ្សែភ្លើងតាមបែបក្លាសិក”។ លោកបន្តថា “ការកសាងហេដ្ឋារចនាសម្ព័ន្ឋទីក្រុងនេះទាំងស្ពាន និងហេដ្ឋារចនាសម្ព័ន្ឋទាំងមូលនឹងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខនេះ”។

លោកទូច សំណាងបានបន្តថា កន្លងមកមានវិនិយោគិនធំៗជាច្រើនចាប់អារម្មណ៍វិនិយោគនៅលើទទីក្រុងនេះ ប៉ុន្តែដោយសារបញ្ហាជំងឺកូវីដ១៩ បានធ្វើឲ្យអ្វីៗបានផ្អាកដំណើរការ។ លោកបន្តថា យ៉ាងណាម្ចាស់ដីនៅក្នុងទីក្រុងនេះ អាចចាប់ផ្តើមសកម្មភាព ពួកគេបានបណ្តើរៗហើយ ខណៈក្បាលជ្រោយនៃទីក្រុងនេះ ស្ថិតនៅទល់មុខទីក្រុងកោះពេជ្របានចាក់ដីបញ្ចប់រួចហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here