ដោយៈគង់ សូរិយា
ភ្នំពេញៈ ជាមួយនឹងកំនើនសេដ្ឋកិច្ច ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកើនឡើង វិនិ
យោគិនជាច្រើនបាន និងកំពុងវិនិយោគលើទីផ្សារលំនៅដ្ឋានជាលក្ខណៈបុរី និងសំណង់លំនៅដ្ឋាននានា ដើម្បីឆ្លើយតបនឹងតម្រូវការដែលបានកើនឡើងជាប្រចាំ។
ដោយមើលឃើញពីនិន្នាការនេះ ម្ចាស់អភិវឌ្ឍន៍គម្រោងបុរី គីមស័ង បានចាប់ផ្តើមវិនិយោគគម្រោងរបស់ខ្លួនលើផ្ទៃដីទំហំប្រមាណ៥ហិកតា ដែលមានចំនួនប្រមាណ ៣៥០ផ្ទះ ដោយបែងចែកជា៣ប្រភេទ គឺផ្ទះអាជីវកម្ម(Shop-house) ផ្ទះវីឡាកូនកាត់(Link-house) និងផ្ទះវីឡាភ្លោះ(Twin-house) ដើម្បីឆ្លើយតបនឹងតម្រូវការ និងនិន្នាការរស់នៅតាមបែបស៊ីវិល័យរបស់ប្រជាពលរដ្ឋសម័យថ្មី ដែលត្រូវការលំនៅដ្ឋានស្រស់ស្អាត មានផាសុកភាព និងគុណភាពសំណង់រឹងមាំ។
គម្រោងនេះបានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៩ គ្រោងបញ្ចប់នៅឆ្នាំ២០២២ ដែលបច្ចុប្ប្បន្នការសាងសង់បាននិងកំពុងបន្ថែមល្បឿន ដោយសារមានការចាប់អារម្មណ៍ពីអតិថិជន ជាមួយលក្ខខណ្ឌបង់ប្រាក់ងាយស្រួលលើសគេ បង់ត្រឹមតែ៩៩៩ដុល្លារក្នុងមួយខែ រហូតផ្ទះសាងសង់រួច នេះជាការផ្តល់ជូនពិសេសមានត្រឹមដំណាច់ខែមិថុនានេះ។
គម្រោងដឹ ឡេគឃេនរបស់បុរី គីមស័ងនេះមានលក្ខណៈពិសេសជាច្រើន ដោយផ្តោតលើគុណភាពសំណង់រឹងមាំ នៅលើផ្លូវជាតិលេខ១១៤ (ផ្លូវថៃហ្គ័រ) ផ្លូវសេដ្ឋកិច្ច នៅជិតតំបន់អភិវឌ្ឍន៍មានសក្តានុពលជាច្រើន ដូចជា ទីក្រុងរណប(វឌ្ឃនៈ) ផ្សារទំនើប Aeon3 ទីក្រុងតាខ្មៅ ផ្សារព្រែកឯង មន្ទីរពេទ្យជោរៃភ្នំពេញ និងរោងចក្រជាច្រើន។
លំនៅដ្ឋានក្នុងបុរីនេះ មានតម្លៃចាប់ពី១៣ម៉ឺន ដល់ ២៥ម៉ឺនដុល្លារអាមេរិក និងមានការផ្តល់ជូនពិសេស ទៅលើលក្ខខណ្ឌបង់ប្រាក់ ដោយបង់ត្រឹមតែ៩៩៩$/ខែ ទៅលើគ្រប់ប្រភេទផ្ទះ ជាមួយការបញ្ចុះតម្លៃរហូតដល់ ២០,០០០ដុល្លារ បូកថែម ៣% ។ ការផ្តល់ជូននេះមានរហូតដល់ថ្ងៃទី៣០មិថុនា ២០២១៕