ក្រុមហ៊ុនអចលនទ្រព្យCIPP Real Estate Development ផ្តល់អំណោយសម្បុរសធ៌មដល់អភិបាលស្រុកមុខកំពូល

0

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ថ្នាក់ដឹកនាំ ក្រុមហ៊ុនCIPP Real Estate Development Co.,Ltd ក្នុងតំបន់អភិវឌ្ឍន៍លី យ៉ុងផាត់ លើគំរោងទីក្រុងថ្មីទីក្រុងនាគតេជោ សែនបានរៀបចំ អំណោយសប្បុរសធម៌ជូន លោកតុង ស៊ីវមី អភិបាល ស្រុកមុខកំពូលខេត្តកណ្តាល ។

អំណោយដែលផ្តល់ជូននេះ ជាស្បៀងអាហារ គ្រឿងឧបភោគ បរិភោគថវិកា និងសំភារៈប្រើប្រាស់ចាំបាច់មួយចំនួន ក្នុងវិស័យសុខាភិបាល ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលកំពុងខ្វះស្បៀងអាហារ និងកំពុងសំរាកព្យាបាលហើយ ក៏កំពុងជាប់ចត្តាឡីស័ក ដោយសាជំងឺកូវិដ19 នៅវិទ្យាល័យសិរីមង្គលចំនួន102 គ្រួសារក្នុងស្រុកមុខកំពូល។

លោក ថន ណារ៉េត ដែល ជា ស្ថាបនិក ក្រុមហ៊ុន អចលនទ្រព្យ CIPP Real Estate Development Co.,Ltd បាន មាន ប្រសាសន៍ ថា អំណោយនេះជាទឹកចិត្តបន្តិចបន្តួចរបស់ពួកខ្ញុំ ដែលថ្នាក់ដឹកនាំក្រុមហ៊ុនអចលនទ្រព្យ CIPP Real Estate Development Co.,Ltd។ អំណោយនេះ បានរៀបចំជាគ្រឿងឧបភោគបរិភោគប្រគល់ជូន លោកអភិបាលស្រុកមុខកំពូល ដើម្បីរួមចំណែកសម្រួលដល់ការលំបាករបស់ប្រជាពលរសដ្ឋ ដែលខ្វះខាតស្បៀងអាហារ និងកំពុងជាប់ចត្តាឡីស័ក១០២គ្រួសារនៅ ក្នុងវិទ្យាល័យសិរីមង្គល ស្រុកមុខកំពូល ខេត្តកណ្តាល។

អំណោយជាគ្រឿងឧបភោគ បរិភោគដែលផ្តល់ជូនអភិបាលស្រុកមុខកំពូល នាឱកាសនោះរួមមាន 1- អង្ករ 20 ប៉ាវ / 1 ប៉ាវ = 25kg សរុប = 500kg 2- មី ម៉ាម៉ា 4កេស ធំ = 24 កេស តូច = 720 កញ្ចប់ ។ 3- ទឹក ត្រី 20 យួរ / 1 យួរ = 6ដប សរុប = 120 ដប។ 4-ទឹកស៊ីអីវ 20 យួរ / 1 យួរ = 6ដប សរុប =120ដប ។5- អាកុល 2 កាន = 12 បេដុង សរុប = 60 លីត្រ និង6- ម៉ាស់ 2 កេស ធំ = 100 ប្រអប់ = 5000 ម៉ាស់។


លោកអភិបាលស្រុកមុខកំពូល លោកតុង ស៊ីវមីបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រុមហ៊ុនCIPP Real Estate Development Co, Ltd ដែលបាននាំមកនូវអំណោយ ជូនមូលដ្ឋាននាពេលនេះ ខណៈស្រុកត្រូវការនូវសម្ភារៈ បរិក្ខា គ្រឿងឧបភោគ បរិភោគមួយចំនួន ដើម្បីយកចែកជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកជាប់ចត្តាឡីស័កពីជំងឺកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here