ដោយៈគង់ ម៉ាលីន
ភ្នំពេញៈ ទេសរដ្ឋមន្រ្តី លោកស៊ុន ចានថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហើបឱ្យដឹងថា គម្រោងសិក្សាលទ្ធភាពសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ពីតំបន់ជ្រោយចង្វារ ទៅកាន់ស្វាយជ្រុំ ភាគីកូរ៉េកំពុងសិក្សានៅឡើយ។
លោកបានមានប្រសាសន៍ក្នុងពេលចុះពិនិត្យផ្លុវល្បឿនលឿនភ្នំពេញ ព្រះសីហនុកាលពូម្សិលម៉ិញនេះថា បច្ចុប្បន្នសាធារណរដ្ឋកូរ៉េខាងត្បូង បានឯកភាពសំណើកម្ពុជាហើយ តែស្ថិតក្នុងការសិក្សានៅឡើយទេ។
លោកបន្តថា “តបតាមសំណើររបស់សម្តេច តេជោ ហ៊ុន សែន ពេលនេះភាគីកូរ៉េបានយល់ព្រមឯកភាពជួយសង់ស្ពាននេះហើយ”។
លោកស៊ុន ចាន់ថុលបានបន្តថា ទោះជាយ៉ាងណាបច្ចុប្បន្ននេះ មិនទានមានផែនការអ្វីជាក់លាក់ទេ ព្រោះភាគីកូរ៉េកំពុងសិក្សានៅឡើយ ដោយក្រុមហ៊ុនកូរ៉េកំពុងសិក្សាថា តើសាងសង់ស្ពានប្រភេទណា? អស់ថវិការប៉ុន្មាន? ហើយនៅពេលសិក្សាចប់សព្វគ្រប់នឹងដាក់ដេញថ្លៃ ដើម្បីជ្រើសរើសក្រុមហ៊ុនមកសាងសង់ស្ពាន ស្វាយជ្រុំរបស់យើង។
ទោះជាយ៉ាងណា លោកស៊ុន ចាន់ថុល មិនទាន់បញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ថា ការសិក្សនឹងបញ្ចប់នៅពេលណានោះទេ៕