ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យ និងភ្នាក់ងារអចលនទ្រព្យមានវិជ្ជាជីវៈ មានសារៈសំខាន់ណាស់ ដែលអ្នកចង់ពិគ្រោះប្រឹក្សាអាចប្រើប្រាស់ និងអាចទុកចិត្តបាន។
គេហទំព័រ Propertyarea.asia សូមលើកយកចំណុចសំខាន់ៗមូយចំនួន ដើម្បីបង្ហាញលោក អ្នកថាតើក្រុមហ៊ុនមានវិជ្ជាជីវៈ ត្រូវមានមូលដ្ឋាន និងគុណសម្បត្តិដូចម្តេច?។
យោងតាមឯកសារបរទេសបានឲ្យដឹងថា ក្រុមហ៊ុនដែលមានក្រមសីលធ៌មវិជ្ជាជីវៈ ត្រួវឈរលើគុណសម្បត្តិកដួចជា៖
មានទុនវិនិយោគអាចទុកចិត្តបាន
ដើមទុន និងសម្ភារៈប្រើប្រាស់ក្នុងប្រតិបត្តិការក្រុមហ៊ុន ជាសញ្ញាដ៏ល្អមួយ ដែលបង្ហាញថា ភ្នាក់ងារនេះមានភាពជាក់លាក់លើអាជីវកម្ម និងការការពារផលប្រយោជន៍របស់អតិថិជនរបស់ខ្លួន។
ធ្វើការពីការិយាល័យ
ភ្នាក់ងារអចលនទ្រព្យ ដែលមានអគារការិយាល័យរួម ជាមួយបុគ្គលិកជាច្រើន នាក់ ជាទូទៅគឺមានអាជីវកម្មស្របច្បាប់និង ជាអាជីវកម្មដែលមានដំណើរការល្អ។
មានគេហទំព័រ/ធ្វើទីផ្សារ
ភ្នាក់ងារដែលមានគេហទំព័រ ធ្វើការផ្សាយពាណិជ្ជកម្មតាមកាសែត និងជាទូទៅមានការធ្វើទីផ្សារត្រឹមត្រូវ គឺជាអាជីវកម្មដែលមានភាពច្បាសលាស់ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ចំពោះមុខរបររបស់ពួកគេ។
ការជ្រើសរើសភ្នាក់ងារអចលនទ្រព្យ និងក្រុមហ៊ុនអចលនទ្រព្យ គឺជាការសម្រេចចិត្តដ៏សំខាន់មួយសម្រាប់អ្នកទិញ ឬអ្នកលក់លំនៅដ្ឋាន។ ការជ្រើសរើសភ្នាក់ងារគឺមានឥទ្ធិពល ដែលនឹងប៉ះពាល់ដល់កត្តាតម្លៃដែលអ្នកត្រូវបង់ ឬត្រូវលក់សម្រាប់ផ្ទះរបស់អ្នក ហើយវាក៏កំណត់ពីភាពងាយស្រួល និងភាពឆាប់រហ័សនៃដំណើរការទិញ ឬលក់លើអចលនទ្រព្យរបស់អ្នកផងដែរ។ ក្រោមហេតុផលនេះវាជាការសំខាន់ណាស់ ដែលត្រូវមានទំនុកចិត្តច្បាស់លាស់ជាមួយភ្នាក់ងាររបស់អ្នក។
បច្ចុប្បន្នមានភ្នាក់ងារអចលនទ្រព្យ បានចុះបញ្ជីស្របច្បាប់ជា ១០០ ក្រុមហ៊ុននៅ ទូទាំងប្រទេសកម្ពុជា ប៉ុន្តែក៏មានភ្នាក់ងារមិនបានចុះបញ្ជីជាច្រើនទៀត រួមជាមួយនឹងបុគ្គល រាប់ពាន់នាក់ដែលជាហៅខ្លួនឯងថាជា “ភា្នក់ងារអចលនទ្រព្យ”៕