ដោយៈ ម៉ាណេត
ភ្នំពេញៈ បច្ចុប្បន្ន វិស័យសំណង់អចលនទ្រព្យ បានកំពុងរីកដុះដាលយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ពិសេសទីក្រុងភ្នំពេញ និងក្រុងពះសីហនុ។ ក្នុងរយៈកាលចុងក្រោយនេះ គម្រោងសំណង់អគារបានកើនឡើងយ៉ាងច្រើននៅទីក្រុងភ្នំពេញ។

ដោយៈ ម៉ាណេត
ភ្នំពេញៈ បច្ចុប្បន្ន វិស័យសំណង់អចលនទ្រព្យ បានកំពុងរីកដុះដាលយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ពិសេសទីក្រុងភ្នំពេញ និងក្រុងពះសីហនុ។ ក្នុងរយៈកាលចុងក្រោយនេះ គម្រោងសំណង់អគារបានកើនឡើងយ៉ាងច្រើននៅទីក្រុងភ្នំពេញ។

អចលនទ្រព្យពាណិជ្ជកម្ម សំដៅទៅកាអភិវឌ្ឍន៍អចលនទ្រព្យ ទាំងឡាយណាដែលប្រើសម្រាប់ការធ្វើអាជីវកម្ម ដែលរួមសណ្ឋាគារ ផ្សារទំនើប អគារការិយាល័យ ហាងលក់ទំនិញដុំ ឬរាយ អគារសេវាកម្មចម្រុះ និងអគារអាផាតមិនជាដើម។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ERA Cambodia លោកខន គង្គាបានថ្លែងប្រាប់កាលពីសប្តាហ៍មុនថា អាគារពាណិជ្ជកម្មបែបចម្រុះ (mixed-use development) មានលក្ខណៈពិសេសជាច្រើន រួមបញ្ចូលទាំងខុនដូ ការិយាល័យ ផ្សារទំនើប និងសេវាកម្មជាច្រើនទៀត។
លោកបានលើកឡើងទាក់ទង នឹងអាគារពាណិជ្ជកម្មបែបចម្រុះនេះថា ប្រទេសជិតខាង ដូចជាប្រទេសសិង្ហបុរី និងប្រទេសថៃជាដើម បានអភិវឌ្ឍន៍អាគារពាណិជ្ជកម្មច្រើនរួចទៅហើយ ហើយបច្ចុប្បន្នអ្នកអភិវឌ្ឍន៍ បាននាំមកការអភិវឌ្ឍបែបនេះមកកម្ពុជាដែរ ដូចជាគម្រោង Bridge គម្រោង The Peak និងគម្រោងជាច្រើនចាប់ផ្តើមមានការអភិវឌ្ឍន៍ជាអាគារពាណិជ្ជកម្មបែបចម្រុះជាបន្តបន្ទាប់។
លោកបានថ្លែងថា “មូលហេតុដែលអ្នកអភិវឌ្ឍន៍ ធ្វើការអភិវឌ្ឍពាណិជ្ជកម្មបែបចម្រុះបែបនេះ គឺដោយសារ វាមានភាពងាយស្រួលសម្រាប់អ្នកធ្វើការ អ្នករស់នៅ និងអ្នកប្រកបអាជីវកម្ម នៅកន្លែងគម្រោងអាគារពាណិជ្ជកម្មតែម្តង។ វាថែមទាំងជួយសន្សំពេលវេលា”។
លោកបានឱ្យដឹងទៀតថា ឧទាហរណ៍ បើសិនជាយើងធ្វើការឬរកស៊ី យើងស្នាក់នៅ និងធ្វើការក្នុងអាគារ ដែលមានសេវកម្មចម្រុះនៅនឹងមួយកន្លែងតែម្តង ដូច្នេះវាធ្វើឱ្យយើងចំណេញពេលវេលាក្នុងការធ្វើដំណើរ។លោកបានបន្តថា គោលបំណងរបស់អ្នកអភិវឌ្ឍន៍អាគារពាណិជ្ជកម្មបែបចម្រុះ គឺដើម្បីបម្រើសេវាកម្មដល់ទាំងអ្នកធ្វើការ និងអ្នករស់នៅក្នុងគម្រោងរបស់ខ្លួន។

ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ គេអាចសង្កេតឃើញមានវត្តមាន អគារពាណិជ្ជកម្មជាច្រើន កំពុងត្រូវបានសាងសង់ និងលេចជារូបរាងបណ្ដើរៗ តួយ៉ាងដូចជា អាគារ The Prince Happiness Plaza អគារ The Peak និង អគារ Prince International Plaza ជាដើម៕