ដោយៈម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុន Prince Huan Yu Real Estate (Cambodia) Group Co Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ដ៏ល្បីល្បាញមួយនៅកម្ពុជា Prince Holding Group បង្កើតគម្រោងអភិវឌ្ឍន៍ចម្រុះលំដាប់កំពូល នៅតំបន់ពាណិជ្ជកម្មកណ្តាលរាជធានីភ្នំពេញដែលមានឈ្មោះថា មជ្ឈមណ្ឌលព្រីនហ័នយូ Prince Huan Yu Center ។
គម្រោងនេះ នឹងស្ថិតនៅលើផ្ទៃដីប្រមាណ៧,១២៩ម៉ែត្រការ៉េ និងមានផ្ទៃក្រឡាអគារប្រហែល១៤០,០០០ម៉ែត្រការ៉េ។ វាគឺជាការរួមបញ្ចូលគ្នានៃការិយាល័យ5A អាផាតម៉ិនប្រណិត និងហាងលក់រាយនៅក្នុងអគារទាំងពីរ អាផាតមេនមានចំនួន៣៩ជាន់ និងអគារការិយាល័យមានចំនួន៣៤ជាន់។
មជ្ឈមណ្ឌលព្រីនហ័នយូ ស្ថិតនៅក្នុងតំបន់ទន្លេបាសាក់ ខណ្ឌចំការមន មានចម្ងាយតែ៣០០ម៉ែត្រប៉ុណ្ណោះ ពីភាគខាងលិចនៃតំបន់បឹងកេងកង១ និងមានចម្ងាយប្រហែល៥០០ម៉ែត្រពីកោះពេជ្រភាគខាងកើត។ សង្កាត់នេះ ក៏ជាតំបន់ស្ថានទូតចំនួន ៣១ និងអគាររដ្ឋាភិបាលជាច្រើនផងដែរ។
នៅជិតអ៊ីអន១ វិមានឯករាជ្យ និងព្រះបរមរាជវាំង នៅក្បែរនោះតំបន់នេះគឺជាមជ្ឈមណ្ឌលទាក់ទាញដោយជនបរទេស។ ដោយសារតែកំណើននេះហើយទើបការជួលនៅក្នុងតំបន់នេះ ស្ថិតនៅក្នុងបញ្ជីលំដាប់កំពូលនៅក្នុងទីក្រុង។
មជ្ឈមណ្ឌលព្រីនហ័នយូ នឹងមានទំហំសម្រាប់ពាណិជ្ជកម្ម ទំហំ១៧,០០០ម៉ែត្រការ៉េ សាលប្រជុំ អាងហែលទឹក កន្លែងហាត់ប្រាណ ស្កាយបារ និងសួនលើដំបូលស្របតាមតម្រូវការដ៏ប្រណីតរបស់ឥស្សរជន សកលដែលមករកស៊ី វិស្សមកាល កម្សាន្ត ការដើរទិញឥវ៉ាន់ និងគោលបំណងផ្សេងៗទៀត។
មានហេតុផលសំខាន់៣យ៉ាង ដែលមជ្ឈមណ្ឌលព្រីនហ័នយូ នឹងក្លាយជាការវិនិយោគដែលមាន អំណោយផលបំផុតមួយនៅក្នុងតំបន់ដូចជា
១. ទីតាំងសំខាន់ៈ ជាចំណុចសំខាន់នៃការធ្វើនគរូបនីយកម្ម ទីក្រុងយ៉ាងឆាប់រហ័ស។ ២. មានការប្រើប្រាស់ចម្រុះ មជ្ឈមណ្ឌលព្រីនហ័នយូ មានទាំងការិយាល័យ និងអាផាតម៉ិនលំដាប់ទំនើប។ ៣. ជម្រើសនៃទីតាំងលក់រាយៈ មានកន្លែងសម្រាប់ការលម្ហែកាយ និងការកម្សាន្ត ដែលនឹងបំពេញតម្រូវការមិនថាអ្នកដែលរស់នៅទីនេះ ឬភ្ញៀវទេសចរឡើយ។
គម្រោងនេះ ត្រូវបានគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបទពិសោធន៍ដ៏រឹងមាំរបស់ក្រុមហ៊ុន Prince Huan Yu Real Estate (Cambodia) Group Co Ltd ដែលបានចាប់ផ្តើមនៅខែមករាឆ្នាំ២០១៩។ អគារនេះ គ្រោងនឹងប្រគល់ជូនអតិថិនជននៅខែមិថុនា ឆ្នាំ២០២២ ព្រមទាំងមានយូនីតសរុបប្រហែល១,៣០០យូនីត ដែលមានទាំងអាផាតម៉ិន និងការិយាល័យ។
តម្លៃលក់ចាប់ផ្តើមពី១១០,០០០ ដុល្លារ ឬ៣,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ប្រភេទយូនីតមានច្រើនប្រភេទ ចាប់ពីបន្ទប់ស្ទូឌីយោ រហូតដល់អាផាតមេនមានបន្ទប់គេង៣ ដែលមានទំហំចាប់ពី៣៦ ដល់១២២ម៉ែត្រការ៉េ៕