ដោយ វុត្ថា
ភ្នំពេញ៖ ប្រទេសវៀតណាមត្រូវបានគេមើលឃើញថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានសេដ្ឋកិច្ចរីកចម្រើន និងស្ថេរភាពគួរអោយកត់សម្គាល់ក្នុងតំបន់អាស៊ានក្នុងចំណោមប្រទេសជាច្រើនដែលមានវិស័យរចនាសម្ព័ន្ធអគាររីកចម្រើន។
ដោយ វុត្ថា
ភ្នំពេញ៖ ប្រទេសវៀតណាមត្រូវបានគេមើលឃើញថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានសេដ្ឋកិច្ចរីកចម្រើន និងស្ថេរភាពគួរអោយកត់សម្គាល់ក្នុងតំបន់អាស៊ានក្នុងចំណោមប្រទេសជាច្រើនដែលមានវិស័យរចនាសម្ព័ន្ធអគាររីកចម្រើន។
គេហទំព័រ Propertyarea.asia នឹងបន្តចុះផ្សាយពីសំណង់អាគារខ្ពស់របស់ប្រទេសវៀតណាម ដើម្បីទុកជាការស្វែងយល់ ពីសក្តានុពលផ្នែកស្ថាបត្យកម្មសំណង់ ដែល បាននិងកំពុងរីលូតលាស់ និងកំពុងមានការប្រកួយតប្រជែងផ្នែកសំណង់ក្នុងតំបន់។
អគារ Landmark81 គឺជាអគារខ្ពស់បំផុតនាពេលបច្ចុប្បន្ននេះ ស្ថិតក្រោមការសាងសង់ ក្នុងប្រទេសហូជីមិញ ប្រទេសវៀតណាម។ អគារនេះ ត្រូវបានរចនាប្លង់ដោយជនជាតិ អង់គ្លេស និងវិស្វកម្ម និងប្រឹក្សាយោបល់ដោយក្រុមហ៊ុន Atkins។ ការវិនិយោគ និង អភិវឌ្ឍន៍ទៅលើគម្រោងនេះ ដោយក្រុមហ៊ុនវៀតណាម Vingroup ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំផុតក្នុងប្រទេសវៀតណាម។
អគារ Landmark 81 គឺជាអគារដែលខ្ពស់បំផុតក្នុងប្រទេសវៀតណាម និងជាអគារខ្ពស់លំដាប់ទី១៤ក្នុងពិភពលោក។
អគារដែលប្រើប្រាស់ជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះនេះ មានកំពស់៤៦១.៥ ម៉ែត្រ ស្មើនឹង៨១ជាន់ ដែលត្រូវបានសាងសង់នៅខាងលិចមាត់ទន្លេ Saigon River ក្នុងសង្កាត់ Binh Thanh ដែលស្ថិតនៅភាគខាងជើងនៃមជ្ឈមណ្ឌលប្រវត្តិសាស្ត្រ ទីក្រុងហូជីមិញ និងភាគខាងត្បូងនៃស្ពាន Saigon Bridge។
អគារនេះត្រូវបានគេចំណាយថវិការអស់ចំនួន១,៥ពាន់លានដុល្លារ ជាគម្រោងប្រើប្រាស់រួម ដែលគេហៅថា Vinhomes Central Park ហើយត្រូវបានគេរំពឹងថា នឹងសម្ពោធដាក់អោយប្រើប្រាស់ក្នុងឆ្នាំ២០១៨ នេះ។ អគារខ្ពស់កប់ពពកនេះ មានទាំង សណ្ឋាគារ សាលប្រជុំ អាផាតមិន ការិយាល័យ ភោជនីយដ្ឋាន បា និង កន្លែងទស្សនាទេសភាពទីក្រុងហូជីមិញផងដែរ។
អាគារ Landmark81 នេះ ត្រូវបានគេរៀបចំបញ្ចុះបឋមសីលា បុកគ្រឹះសាងសង់ នៅក្នុងខែតុលាឆ្នាំ២០១៤ និងចាប់ផ្តើមសាងសង់ផ្លូវការនៅក្នុងឆ្នាំ២០១៥ ។ នៅពេលសាងសង់បញ្ចប់អគារនេះ វានឹងខ្ពស់ជាងអគារ Bitexco Financial Tower នៅក្នុងទីក្រុងសេដ្ឋកិច្ចធំទី១របស់វៀតណាមផងដែរ៕