ដោយ វុត្ថា
ភ្នំពេញ៖ ធនាគារកណ្តាលប្រទេសប្រុយណេ បានចេញផ្សាយសន្ទស្សន៍នៃតម្លៃអចលនទ្រព្យលំនៅដ្ឋាន (Residential Property Price Index (RPPI) ពីស្ថានភាពអចលនទ្រព្យក្នុងប្រទេសនេះ កំពុងដាំក្បាលចុះនៅដើមឆ្នាំ២០១៨នេះ។
យោងតាមទិន្នន័យពីសន្ទស្សន៍បានបង្ហាញថា តម្លៃលំនៅដ្ឋាននៅទូទាំងខណ្ឌទាំងបួនប្រទេសរបស់ប្រ៊ុយណេ មានតម្លៃចំនួន១៨៤.០០០ដុល្លារអាមេរិក នៅក្នុងត្រីមាសទី ១នៃឆ្នាំ ២០១៨ ។ តម្លៃនេះត្រូវបានធ្លាក់ចុះ១១ភាគរយ ពីតម្លៃអចលនទ្រព្យលំនៅក្នុងត្រីមាសដំបូងនៃឆ្នាំ ២០១៧ និងធ្លាក់ចុះ៦ភាគរយក្នុងត្រីមាសទី៤។ទិន្នន័យដដែលបានឲ្យដឹងថា តាមប្រភេទអចលនទ្រព្យលំនៅឋាន ដែលបានបញ្ជាទិញលំនៅដ្ឋានជាមធ្យមភាគខ្ពស់បំផុតមានតម្លៃ BND ២៩៩,000 ផ្ទះជាន់កណ្តាលមានតម្លៃ BND ២៦០,000 ផ្ទះល្វែងមានតម្លៃ BND ២០៥,000 ផ្ទះផ្ទាល់ដីមានតម្លៃ BND ១៨៥,000 និងតម្លៃដីមានចំនួន BND ៨២, 000 ។