ដោយវុត្ថា
ភ្នំពេញ: អាជ្ញាធរលំនៅដ្ឋានប្រទេសឥណ្ឌូនេស៊ី នឹងរៀបចំគោលនយោបាយ ឬច្បាប់កម្ចីទិញលំនៅដ្ឋាសារជាថ្មីក្រោយពីទីផ្សារលំនៅដ្ឋានក្នុងប្រទេស នេះមានការធ្លាក់ចុះ និងដើម្បីអោយទីផ្សារអចលនទ្រព្យលំនៅដ្ឋានមានសង្ឃឹមរស់ឡើងវិញ។
បើតាមការចុះផ្សាយពីសារព័ត៌មាន Reuter បានអោយដឹងកាលពីពេលថ្មីៗនេះថា ធនាគារឥណ្ឌូនេស៊ី (BI)នឹងបន្ធូបន្ថយប្រាក់កម្ចីអប្បបរមា១៥% នៅក្នុងខែសីហាសម្រាប់អ្នកទិញអចលនទ្រព្យលំនៅដ្ឋានលើកដំបូង។ ជាមួយគ្នានោះដែរ ធនាគារកណ្តាលរបស់ប្រទេសឥណ្ឌូនេស៊ី ក៏នឹងបន្ធូរបន្ថយចំពោះការផ្តល់ប្រាក់កម្ចីផងដែរ។
-->
គោលនយោបាយថ្មីនេះ ត្រូវបានគេរំពឹងថាទីផ្សារអចលនទ្រព្យនឹងកើនឡើង0.0៤ ភាគរយ ទៅនឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសនៅឆ្នាំនេះ។អភិបាលខេត្ត BI លោក Perry Warjiyo បាននិយាយថា “ការធ្វើបែបនេះ គឺយើងត្រូវការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិរបស់យើង” ។

អ្នកវិភាគអចលនទ្រព្យនៃក្រុមហ៊ុន Standard & Poor លោក Kah Ling Chan បាននិយាយថា តាមរយៈគោលនយោបាយថ្មីនេះ ខ្ញុំគិតថានឹងជួយវិស័យនេះឲ្យងើបឡើងវិញខ្លាំងនោះទេ បើទោះបីអជ្ញាធរបានខិតខំរៀបចំគោលការណ៍ថ្មីនេះ តែយ៉ាងណាក្តីអ្វីៗនឹងល្អប្រសើរឡើងវិញនៅពាក់កណ្តាលឆ្នាំ២០១៩ ក្រោយពេលបោះឆ្នោតត្រូវបានបញ្ចប់”។
បើតាមការអោយដឹងពី លោក Soelaeman Soemawinata ប្រធានសមាគមអចលនទ្រព្យប្រទេសឥណ្ឌូនេស៊ី មានសុទិដ្ឋិនិយមផងដែរថា ទីផ្សារលក់អចលនទ្រព្យលំនៅដ្ឋានក្នុងប្រទេសឥណ្ឌូនេស៊ី នឹងកើនឡើងចំនួន១០ភាគរយក្នុងឆ្នាំ ២០១៩ខាងមុខនេះ។
ការបោះឆ្នោតជ្រើសតាំងសមាជិកសភា និងប្រធានាធិបតីក្នុងប្រទេសឥណ្ឌូនេស៊ីត្រូវបានគ្រោងធ្វើនៅ ខែមេសា ឆ្នាំ ២០១៩ខាងមុខនេះ៕