ដោយ: ហ៊ុយ ក្រេង
ភ្នំពេញៈ រហូតមកទល់ពេលនេះ ផ្កូវក្រវ៉ាត់ក្រុងទី៤មិនទាន់មានដំណឹងជាក់លាក់ថាសិក្សាចប់ និងចាប់ផ្តើមសាងសង់នាពេលណានៅឡើយទេ ខណៈតាមគំរោងផ្លូវនេះមានប្រវែងជឆង១៩៤គីឡូម៉ែត្រ។
ជាមួយនឹងព៌តមាន មិនទាន់ច្បាស់លាស់១០០ភាគរយនៅឡើយ ប៉ុន្តែតម្លៃដីដែលគេគិតថាផ្លូវនេះ នឹងឆ្លងកាត់បានកើនតម្លៃយ៉ាងខ្លាំងរួចទៅហើយ។ ជាក់ស្តែងដីនៅតំបនន់ក្រោយភ្នំតាម៉ៅ ដែលពីមុនមួយហិកតាត្រឹម៥០០០ទៅ១០០០០ដុល្លារ បច្ចុប្បន្នតម្លៃបានកើនឡើងចន្លោះ១៥ ទៅ២០ម៉ឺនដុល្លាររួចទៅហើយ។ ចំណែកតំបន់ដទៃទៀត ក៏បានកើនឡើងខ្ពស់ផងដែរ។
ប្រធានក្រុមប្រឹក្សាសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឃាង ពុទ្ឋីបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២២ កក្កដាកន្លងមកថា តាមគោលការណ៍ក្នុងការទិញដីឬជ្រើសរើសទីតាំងដី ប្រជាពលរដ្ឋនឹងអតិថិជន ដែលមានបំណងចង់បានទីកន្លែងមួយសមស្រប ត្រូវតែគិតឲ្យបានម៉ត់ចត់ មុននឹងសម្រេចទិញដី បើប្រភេទដីនោះមានសក្តានុពលល្អក៏ដោយ ដូចពាក្យមួយ “កុំគូរមុនគិត”។
លោកបន្តថា បងប្អូនឧស្សាហ៍ឬការលើកពីផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលមានទឹកប្រាក់ ៣០០ លានដុល្លារត្រូវបានបញ្ចប់៥០ភាគរយ នៅដើមខែឧសភាហើយគ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយ។ ផ្លូវប្រវែង៥២ គីឡូម៉ែត្រលាតសន្ធឹងពីផ្លូវជាតិលេខ៤ ពីខណ្ឌពោធិសែនជ័យនៅខាងលិចរាជធានីភ្នំពេញ និងឆ្លងកាត់ផ្លូវជាតិលេខ៣ និងលេខ២ ដល់ផ្លូវជាតិលេខ១ នៅខាងកើតរាជធានីភ្ជាប់ទៅកំពង់ផែស្វយ័តភ្នំពេញ។
លោកបន្តថា ប៉ុន្តែដោយមិនទាន់មានមូលដ្ឋានច្បាស់លាស់ អំពីផ្លូវក្រវ៉ាត់ក្រុងទី៤ ហើយមិនទាន់ មានការប្រកាសពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ទើបបានជាធ្វើឲ្យមានការយល់ច្រឡំ។
លោកបានមានប្រសាសន៍ថា “គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៤ មិនទាន់មានទីតាំងណាមួយច្បាស់លាស់នោះទេ។
ទោះបីជាមានការលឺបន្តគ្នា អំពីការទិញដីនៅទីនោះក៏ដោយ”។លោកបន្តទៀតថា “ដោយសារតែប្រជាពលរដ្ឋ នឹងអតិថិជនចាប់អារម្មណ៍ខ្លាំងលើផ្លូវក្រវ៉ាត់ក្រុងទី៤ ហើយសន្និដ្ឋានលឿនពេក ដោយលឺពាក្យមិនពិតប្រាកដ ឬមិនទាន់មានសេក្តីប្រកាសណាច្បាស់លាស់។ ជាការពិតណាស់ដីនៅផ្លូវក្រវ៉ាត់ក្រុងទី៣ វាមានឥទ្ធិពលរាលដាលខ្លាំងដល់ដីនៅទីនោះ”។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងសិក្សាសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ កំពុងស្ថិតក្នុងដំណាក់កាលកែសម្រួលនៅឡើយ បន្ទាប់ពីក្រុមហ៊ុនឯកជនបានសិក្សាចប់សព្វ កាលពីឆ្នាំ២០២០ កន្លងទៅ។
លោកវ៉ាស៊ឹម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថានៅថ្ងៃទី២៥ ខែកុម្ភៈនេះថា ក្រសួងមិនទាន់មានផែនការ ចាប់ផ្តើមការដ្ឋាននៅឡើយទេ ទោះក្រុមហ៊ុនបានបញ្ចប់ការសិក្សារួចក្ដី។ លោកបន្តថា “យើងត្រូវការសិក្សាលំអិតបន្ថែមទៀត”។
ទោះជាយ៉ាងណា លោកលីម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនបញ្ជាក់នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រាន ដីចំណីផ្លូវតម្រូវការហេដ្ឋានរចនាសម្ព័ន្ធនៃប្រព័ន្ធចម្រោះទឹកកខ្វក់កាលពីចុងឆ្នាំមុនថា ក្នុងចំណោមខេត្តទាំង៤នេះ ដោយឆ្លតកាត់ខេត្តកំពង់ស្ពីចំនួន៣ស្រុក ខេត្តតាកែវចំនួន១ស្រុក ខេត្តកណ្តាល៨ស្រុក និងខេត្តព្រៃវែង២ស្រុក។
លោកបន្តទៀតថា “ផ្លូវក្រវាត់ក្រុងទី៤ ជាផ្លូវមួយមានសារៈសំខាន់ ដែលនឹងចូលរួមចំណែកកាត់បន្ថយការកក់ស្ទះចរាចរណ៍ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ផ្លូវជាតិផ្សេងៗ និងទៅកាន់ព្រំដែនប្រទេសវៀតណាម និងប្រទេសថៃ បានកាន់តែលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយបានមួយកំរិតទៀត”។
លោកបន្ថែមថា ក្រៅពីការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ តាមដងផ្លូវខុសច្បាប់ ឬការទន្ទ្រាន យកដីចំណីផ្លូវយកមកគ្រប់គ្រង បានធ្វើឲ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បង្កឱ្យ កកស្ទះ ដល់ហេដ្ឋា រចនាសម្ព័ន្ធ ប្រព័ន្ធលូបង្ហូរទឹក ប្រជាពលរដ្ឋនៅតាមបណ្ដាទីប្រជុំជន ឬទីក្រុង បានធ្វើឱ្យពិបាកក្នុងការគ្រប់គ្រងកាក់សំណល់ ការសម្អាតបរិស្ថានថែមទៀតផង៕