ដោយៈគង់ សូរិយា
ភ្ហំពេញៈ ផ្សារទំនើប AEON Mall1 ដែលស្ថិតនៅលើផ្លូវសម្តេចសុធារស នឹងត្រូវពង្រីកទំហំបន្ថែមទៀត ដើម្បីឆ្លើយតបនឹងកំនើនតម្រូវការ និងសក្តានុពលទីផ្សារលក់រាយរបស់ខ្លួន។

ដោយៈគង់ សូរិយា
ភ្ហំពេញៈ ផ្សារទំនើប AEON Mall1 ដែលស្ថិតនៅលើផ្លូវសម្តេចសុធារស នឹងត្រូវពង្រីកទំហំបន្ថែមទៀត ដើម្បីឆ្លើយតបនឹងកំនើនតម្រូវការ និងសក្តានុពលទីផ្សារលក់រាយរបស់ខ្លួន។

ការសម្រេចពង្រីកទំហំជាន់ផ្ទាល់ដី និងបន្ថែមស្ដង់ទំនិញចំនួន៣០កន្លែងទៀត ដើម្បីបំពេញតម្រូវការ និងទាក់ទាញអ្នកអាជីវកម្មថ្មីៗ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ចេញផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ផ្សារទំនើបអីអនទី១ នឹងពង្រីកជាន់ផ្ទាល់ដីទំហំប្រមាណ២៧,០០០ ម៉ែត្រការ៉េបន្ថែម ដែលធ្វើឲ្យទំហំផ្សារនេះកើនឡើងដល់ ១៦២,០០០ម៉ែត្រការ៉េ ក្រោយពេលពង្រីករួច។
ការពង្រីកជាន់ផ្ទាល់ដីបន្ថែមនេះ នឹងអាចបង្កើតបានទីតាំងតូបអាជីវកម្មចំនួន៣០តូបបន្ថែមទៀត ឬសរុបស្មើនឹង២៤០ស្តង់។ ការពង្រីកបន្ថែមនេះ ក៏នឹងធ្វើឱ្យការចំណតរថយន្តក្នុងផ្សារទំនើប អាចទទួលបានរថយន្តបន្ថែមចំនួន៧០គ្រឿង ខណៈចំណតរថយន្តអាចទទួលរថយន្ត នឹងកើនឡើងដល់២៣៧០គ្រឿង។

ក្រុមហ៊ុន AEON Cambodia ដែលជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុន EAON Mall Group បានបង្ហាញសុទិដ្ឋិនិយមថា ការពង្រីកទីតាំងជាន់ផ្ទាល់ដីសាខាទី១នេះ នឹងបញ្ចប់ឆ្នាំ២០២៣ ហើយបន្ទាប់ពីពង្រីករួចផ្សារដ៏មានប្រជាប្រិយភាពនេះ អាចទាក់ទាញហាងល្បីៗបន្ថែមទៀត៕