ដោយ វុត្ថា
ភ្នំពេញ៖ សារព័ត៌មាន AEC News Today បានចុះផ្សាយនៅលើគេហទំព័របស់ខ្លួនថា កាសែតភ្នំពេញប៉ុស្តិ៍ត្រូវបានលក់ទៅអោយ ក្រុមហ៊ុនអចនលទ្រព្យដ៏ធំរបស់ចិន ប្រចាំនៅកម្ពុជា គឺ Prince Real Estate Group ដែលមានលោកQiu Guoxing ជាអ្នកគ្រប់គ្រងដោយផ្ទាល់។
សារព័ត៌មាននេះបានចុះផ្សាយថា ត្រឹតែ២ខែ បន្ទាប់ពីអ្នកជំនួញជនជាតិម៉ាឡេស៊ី លោក Sivakuma S Ganapathy បានទិញកាសែតភ្នំពេញប៉ុស្តិ៍ ពីលោក Bill Clough ជនជាតិអូស្ត្រាលី កាសែតដ៏ល្បីនេះក៏ត្រូវបានលក់បន្តទៅឲ្យក្រុមហ៊ុនចិន Prince Real Estate Group ដែលមានប្រាក់រាប់ពាន់លានដុល្លារ វិនិយោគលើវិស័យអនទ្រព្យក្នុងប្រទេសកម្ពុជា។
កាសែតនេះបានដកស្រងពីប្រភពគួរអោយទុកចិត្តថា “កាសែតដែលមានវ័យចំណាស់២៦ ត្រូវបានលក់ទៅអោយក្រុមហ៊ុនចិន Prince Real Estate Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំរបស់កម្ពុជា” ។ សារព័ត៌មាននេះបានបញ្ជាក់ថា បើសិនជាការលក់មែននោះ កាសែតដែលចុះផ្សាយជាភាសាអង់គ្លេសដ៏ល្បីនេះ លែងមានទៀតហើយ ដោយជំនួយដោយភាសាចិន”។
អ្នកដែលស្និតជាមួយក្រុមហ៊ុន Prince Real Estate Groupបានប្រាប់សារព័ត៌មាន AEC News Today ថា ចិនកំពុងផ្តោតការពង្រីកទីផ្សាររបស់ខ្លួន ក្នុងប្រទេសកម្ពុជា ខណៈការបោះពុម្ភកែសែតភ្នំពេញប៉ុស្តិ៍នេះ ធ្លាក់ចុះការលក់មកសល់ត្រឹមតែ២០០០ច្បាប់ ក្នុងមួយថ្ងៃ ខណៈរបាយការណ៍មួយចំនួនបានអោយដឹងថា បុគ្គលិកដែលបំរើនៅរោងពុម្ភពេលនេះ ពួកគេធ្វើការតែ៣ទៅ៥ម៉ោងទេ។
ប្រភពស្និតនឹងកាសែតភ្នំពេញប៉ុស្តិ៍បានអោយដឹងថា កាសែតភ្នំពេស្តិ៍នៅពេលពេល មិនមានថៅកែច្បាស់លាស់នោះទេ៕