ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលបាននិងកំពុងគិតគូ និងត្រៀមសាងសង់ផ្លូវជាតិសំខាន់ៗចំនួនបីខ្សែបន្ថែមទៀត ដើម្បីធ្វើសមាហរណកម្មផ្ទៃក្នុងប្រទេស ក៏ដូចជាជម្រុញកំនើនសេដ្ឋកិច្ចជាតិ។

ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលបាននិងកំពុងគិតគូ និងត្រៀមសាងសង់ផ្លូវជាតិសំខាន់ៗចំនួនបីខ្សែបន្ថែមទៀត ដើម្បីធ្វើសមាហរណកម្មផ្ទៃក្នុងប្រទេស ក៏ដូចជាជម្រុញកំនើនសេដ្ឋកិច្ចជាតិ។

ផ្លូវជាតិសំខាន់ៗទាំងនោះរូមមានដូចជាទី១ ផ្លូវ៧១សេ តភ្ជាប់ពីខេត្តកំពង់ចាមទៅតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ
ស្របពេលស្ពានស្ទឹងត្រង់ ស្ថិតក្នុងខេត្តកំពង់ចាម តភ្ជាប់ទៅកាន់ក្រូចឆ្មារ ខេត្តត្បូងឃ្មុំបានបញ្ចប់រួចរាល់ និងដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដោយឡែកផ្លូវជាតិ ៧១សេ ក៏កំពុងសាងសង់ភ្ជាប់ទឹកដីម្ខាង នៃខេត្តកំពង់ចាមទៅម្ខាងទៀត នៃខេត្តត្បូងឃ្មុំតាមរយៈស្ពានកាត់ទន្លេស្ទឹងត្រង់ក្រូចឆ្មារ។
ផ្លូវជាតិលេខ៧១សេ មានប្រវែងជាង១១០គីឡូម៉ែត្រ បែកចេញពីជាតិលេខ៧១ ក្នុងស្រុកចម្ការលើ កាត់ស្ពានស្ទឹងត្រង់ក្រូចឆ្មារ ទៅផ្លូវជាតិលេខ៧៣ រហូតទៅតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ។

ទី២ ផ្លួវលេខ៥០សេ ខេត្តកំពង់ធំទៅខេត្តកំពង់ឆ្នាំង
ផ្លូវជាតិលេខ ៥០សេ ដែលមានប្រវែង៥៣គីឡូម៉ែត ភ្ជាប់ពីផ្លូវជាតិលេខ៦ ក្នុងខេត្តកំពង់ធំ នៅចំណុចភូមិពោធិតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ទៅដល់ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ដែលជាផ្លូវប្រវត្តិសាស្ត្រ មិនធ្លាប់មានឆ្លងកាត់កណ្តាលប្រទេសកម្ពុជា។
បំព្រួញចម្ងាយជាង១០០គីឡូម៉ែត ឲ្យនៅសល់ត្រឹមតែ៥៣គីឡូម៉ែត្រ គិតពីទីរួមខេត្តកំពង់ឆ្នាំងមកកាន់ផ្លូវជាតិលេខ៦ នៃក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ បើគិតពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង ទៅកាន់ផ្លូវជាតិលេខ៦ ទីរួមខេត្តកំពង់ធំមានត្រឹមតែ១៩គីឡូម៉ែត្រប៉ុណ្ណោះ និងផ្លូវខេត្តកំពង់ឆ្នាំងមានប្រវែង ៣៤គីឡូម៉ែត្រ។
ផ្លូវនេះចែកចេញជាពីរកំណាត់ផ្លូវ គឺចាប់ពីផ្លូវជាតិលេខ៦ ទៅរហូតចម្ងាយ៧គីឡូម៉ែត្រជាផ្លូវកៅស៊ូ លុះចាប់ពីគីឡូម៉ែត្រទី៧ រហូតដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង គឺជាផ្លូវបេតុងពន្លិចទឹក។
ទី៣ ផ្លូវ៦០បេ ពីព្រែកប្រសព្វ (ក្រចេះ) ទៅកំពង់ថ្ម (កំពង់ធំ)
ក្រៅពីស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ នឹងដំណើរការសាងសង់នៅពេលខាងមុខ ក៏មានការសិក្សាផ្លូវជាតិមួយខ្សែទៀតប្រវែងជាង១០០គីឡូម៉ែត្រ តភ្ជាប់ពីខេត្តក្រចេះ ទៅដល់ខេត្តកំពង់ធំ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តក្រចេះ លោក សាំង ប៊ុនថេងបានឲ្យដឹងថា ផ្លូវជាតិថ្មីមួយខ្សែនេះគឺផ្លូវ៦០បេ ចេញពីចំណុចគល់ស្ពានខេត្តក្រចេះថ្មី កាត់តាមស្រុកព្រែកប្រសព្វ រហូតដល់កំពង់ថ្មខេត្តកំពង់ធំ មានប្រវែងជាង១៣០គីឡូម៉ែត្រ៕