ដោយៈគង់ សូរិយា
ភ្នំពេញៈ ស្របពេលការវិនិយោគលើដីធ្លី កាន់តែមានប្រជាប្រិយភាព និងសកម្មជាងផ្នែកដទៃទៀតលើវិស័យអចលនទ្រព្យ អ្នកជំនាញផ្នែកវិនិយោគដីធ្លីមួយរូបបានបង្ហើបនូវទស្សនទានចំនួន៥ មុនសម្រេចចិត្តវិនិយោគលើដីធ្លី។
លោកឧកញ៉ាផន វណ្ណិតអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា និងជាអ្នកវិនិយោគលើអចលនទ្រព្យជោគជ័យមួយរូប បានសរសេរចែករំលែកទស្សនទានចំនូន៥ សំរាប់អ្នកចង់ទិញដីធ្លី។ ទស្សនទានទាំងនោះរួមមាន ទី១ ទិញដី ត្រូវគិតថាចង់បានដីសម្រាប់ ធ្វើផ្ទះ និងទិញដីសម្រាប់កូនចៅជំនាន់ក្រោយ ព្រោះក្រុងកាន់តែរីក មនុស្សកាន់តែកើន ដីកាន់តែថ្លៃ។
ទី២ ទិញដី កុំគិតតែរឿងចំណេញ គិតអោយចេញ ទិញដីអោយបានសិន ទី៣ ទិញដី គឺរៀនរៀបចំគោលដៅ រៀនជួបនិងជជែកជាមួយអ្នកស្រឡាញ់ដី ចង់បានដីឈ្មុសឈ្នុល រកដីមានតម្លៃធូរថ្លៃ នោះយើងនិងមានចិត្ត សន្សំលុយចង់បានដី ទិញមួយហើយ ទិញទៀត នោះយើងនិងមានដីច្រើន។
ទី៤ ទិញដី ត្រូវគិតពីដី ស្គាល់ពីការអភិវឌ្ឍន៍ដី ការរីកដាលនៃក្រុង នោះយើងប្រាកដជាមានដី។ និងចំណុចទី៥ ទិញដី ត្រូវទិញហើយរង់ចាំ កុំរង់ចាំទិញដី៕