បុរីប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងផ្ទះអាជីវកម្មថ្មី “ដឹស្តាផ្លាទីនីម ខេភីថលវ័ន”​ ជាមួយការផ្ដល់ជូនកាន់តែពិសេស

0

ដោយៈរតនៈ

ភ្នំពេញៈបុរី ប៉េង ហួតកាលពីថ្ងៃទី៣០ កក្កដាកន្លងមកនេះ បានរៀបចំពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់​គម្រោងផ្ទះអាជីវកម្មថ្មី គឺគម្រោង “ដឹស្តាផ្លាទីនីម ខេភីថលវ័ន” ស្ថិតក្នុងគម្រោងធំ ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ដែលមានទីតាំងស្ថិតតាមបណ្តោយ ផ្លូវជាតិលេខ១ផ្ទាល់តែម្ដង ចម្ងាយត្រឹមតែ3គីឡូម៉ែត្រពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលកំពុងស្វែងរកលំនៅឋានបើកអាជីវកម្មប្រកបដោយសក្ដានុពលខ្ពស់។

ក្រោយគម្រោងផ្សេងៗស្ទើរតែលក់អស់បណ្ដើរៗ និងដោយមានការសំណូមពរជាច្រើនពីអតិថិជន សម្រាប់គម្រោងផ្ទះអាជីវកម្ម​បន្ថែមទៀត ទើបបុរី ប៉េង ហួត នៅតែបន្តរិះរកនូវគំនិតអភិវឌ្ឍគម្រោងថ្មីៗ ដើម្បីឆ្លើយតបរាល់តម្រូវការរបស់អតិថិជន ប្រកបដោយគុណភាព ប្រណីតភាព និងផាសុកភាពទាំងក្នុងគម្រោងផ្ទាល់ និងហេដ្ឋារចនាសម្ព័ន្ធជុំវិញគម្រោងទាំងមូល។​

ជាក់ស្ដែង គម្រោង“ដឹស្តាផ្លាទីនីម ខេភីថលវ័ន” ដែលនឹងលេចរូបរាងឡើងនៅលើបណ្ដោយផ្លូវជាតិពាណិជ្ជកម្មមួយនេះ គឺជាគម្រោងដែលមានផ្ទះអាជីវកម្មសុទ្ធ មានទាំងប្រភេទអគារពាណិជ្ជកម្មប្រណីតសម្រាប់ក្រុមហ៊ុន អាជីវកម្មធំៗ​និងល្បីឈ្មោះ ក៏ដូចជាប្រភេទផ្ទះអាជីវកម្ម ដែលត្រូវបានរចនាឡើងដោយម៉ូដទាន់សម័យ មានផ្លូវចេញចូលខ្វែងខ្វាត់ ជាពិសេសគឺជាចរន្តតភ្ជាប់ទៅកាន់គម្រោងផ្សេងៗក្នុងបុរី ប៉េង ហួត បឹងស្នោតែម្ដង។

គម្រោងនេះត្រូវបានអភិវឌ្ឍលើផ្ទៃដីប្រមាណ៨ហិកតា ដោយមានផ្លូវធំៗទំហំ១២ម៉ែត្រ ងាយស្រួលក្នុងការប្រកបអាជីវកម្ម ចំណតយានយន្តធំទូលាយ ព្រមទាំងសន្តិសុខសុវត្ថិភាព ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋជាង២ម៉ឺនគ្រួសារ ដែលកំពុងរស់នៅក្នុងគម្រោងបុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) និងតំបន់ច្បារអំពៅទាំងមូល។

ដឹស្តាផ្លាទីនីម ខេភីថលវ័ន ត្រូវបានហ៊ុមព័ទ្ធទៅដោយហេដ្ឋារចនាសម្ព័ន្ធសម្បូរបែបជាច្រើន រាប់ចាប់តាំងពីសាលារៀនអន្តរជាតិ មន្ទីរពេទ្យអន្តរជាតិ ផ្សារទំនើប អេកូម៉ល ខុនដូ ស្ថានីយពន្លត់អគ្គិភ័យ ស្ថានីយប្រេងឥធន្ធនៈ ធនាគារ សួនកម្សាន្តតូចធំ និងសួនកម្សាន្តបែបអឺរ៉ុបជាដើម។

សូមទាក់ទងមកផ្នែកលក់របស់បុរី ប៉េង ហួត ដើម្បីទទួលបានព័ត៌មានលម្អិតតាមរយៈលេខទូរសព្ទ 015 90 6789 ឬEmail: [email protected] ឬចូលទៅកាន់ទំព័រហ្វេសប៊ុក Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មាន​ពីគ្រប់ការិយាល័យលក់ ​ដែលមានទីតាំងក្បែរលោកអ្នក​រៀងរាល់ម៉ោងធ្វើការ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here