ការសិក្សា: ការហក់ឡើងតម្លៃផ្ទះថ្មីនៅប្រទេសចិន បង្អង់ល្បឿនក្នុងខែកក្កដាជាលើកដំបូង

0

ដោយៈ សុខុម

ប៉េកាំង: ការស្ទង់មតិមួយបានបង្ហាញកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ថា ការហក់ឡើងតម្លៃផ្ទះថ្មីនៅចិន បានបង្អង់ល្បឿនក្នុងខែកក្កដា ជាលើកដំបូងក្នុងរយៈពេល៥ខែមកនេះ ជាពិសេសក្នុងទីក្រុងតូចៗដោយសារអត្រាការប្រាក់កាន់តែខ្ពស់សម្រាប់កម្ចីទិញផ្ទះ ការកំណត់តម្លៃលើផ្ទះដែលលក់ចេញបន្ត និងវិធានការផ្សេងៗទៀតដើម្បីទប់កុំឱ្យទីផ្សារអចលនទ្រព្យក្នុងប្រទេសនេះស្ទុះឡើងលឿនពេក។

យោងតាមទិន្នន័យពី China Index Academy ដែលជាក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យឯករាជ្យធំបំផុតមួយនៅប្រទេសចិន បង្ហាញថា តម្លៃផ្ទះថ្មីក្នុងទីក្រុងចំនួន១០០បានហក់ឡើង០,៣៥%ក្នុងខែកក្កដា បើធៀបនឹងខែមិថុនា ដែលបានហក់ឡើង០,៣៦%។

នៅឆ្នាំនេះអាជ្ញាធរចិន បានអនុវត្តវិធានការនានាដើម្បីពង្រឹងទីផ្សារអចលនទ្រព្យរបស់ប្រទេសនេះ ដោយក្នុងនោះរួមទាំងការការខ្ចីប្រាក់របស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ និងបម្រាមយ៉ាងតឹងរ៉ឹងលើរំហូរហិរញ្ញប្បទានខុសច្បាប់ចូលក្នុងវិស័យនេះផងដែរ។

លោក Cao Jingjing នាយកក្រុមហ៊ុនខាងលើនេះលើកឡើងថា “កំណើននៃការលក់ផ្ទះថ្មីបានធ្លាក់ចុះក្នុងខែកក្កដា ដោយសារវិធានការដ៏តឹងរ៉ឹងនានា និងការគ្រប់គ្រងកាន់តែតឹងរ៉ឹងលើឥណទាន”។

ការស្ទង់មតិដដែលព្យាករថា កំណើននៃការលក់ផ្ទះប្រហែលជាមិនស្ទុះឡើងប៉ុន្មានឡើយ ខណៈវិធានការរឹតបន្តឹងនានាទំនងជាគ្មានការបន្ធូរបន្ថយ។

នៅក្នុងខែកក្កដា ក្រសួងលំនៅដ្ឋានរបស់ប្រទេសចិន បានជំរុញឱ្យទីក្រុងចំនួន៥រួមទាំងទីក្រុង Jinhua និងទីក្រុង Quanzhou ផង ដោយណែនាំឱ្យក្រុងទាំងនោះចាត់វិធានការធ្វើយ៉ាងណាឱ្យទីផ្សារអចលនទ្រព្យរបស់ខ្លួនមានស្ថិរភាព ខណៈធនាគារកណ្តាលរបស់ចិន បានចេញសេចក្ដីណែនាំឱ្យធនាគារនានានៅក្រុងសៀងហៃ ដំឡើងអត្រាការប្រាក់លើកម្ចីទិញផ្ទះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here