អ្នកជំនាញៈ ក្រៅពីចិន វិនិយោគិនជាច្រើនពីប្រទេសនិងតំបន់មួយចំនួនកំពុងតៀមមកវិនិយោគនៅកម្ពុជា

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យលើកឡើងថា វិនិយោគិនច្រើនពីប្រទេសចិន សិង្ហបុរី និងហុងកុង កំពុងត្រៀមវចូលមកវិនិយោគ លើវិស័យអចលនទ្រព្យនៅកម្ពុជា ខណៈទំនាក់ទំនងវិនិយោគរវាងកម្ពុជា និងប្រទេសនិងតំបន់មានភាពល្អប្រសើរ ទោះស្ថិតក្នុងវិបត្តិកូវីដ១៩។

លោកសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA) បានថ្លែងប្រាប់នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះថា វិនិយោគិនប្រទេសចិន សិង្ហបុរី និងហុងកុងជាច្រើន នឹងចូលមកវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ដោយសារវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា នៅតែមានឱកាសជាច្រើនសម្រាប់ការវិនិយោគ និងសេដ្ឋកិច្ចកម្ពុជាកំពុងមានការអភិវឌ្ឍ។

លោកបានថ្លែងថា “តាមអ្វីដែលខ្ញុំដឹង គឺថានឹងមានការបើកជើងហោះហើរពីចិន ដោយឱ្យអ្នកធ្វើដំណើរប្រទេសចិន សិង្ហបុរី និងហុងកុង។ ប៉ុន្តែយើងនឹងមានការធ្វើចត្តាឡីស័កត្រឹមត្រូវ”។ លោកថ្លែងបន្តថា “ដរាបណាយើងមានការគ្រប់គ្រងជំងឺកូវីដ១៩បានល្អ អ្នកវិនិយោគពីក្រៅប្រទេស នឹងមកប្រទេសកម្ពុជាកាន់តែច្រើន ដូច្នេះលំហូរនៃអ្នកវិនិយោគ ដែលចូលមកម្ពុជាកាន់ច្រើន នឹងធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែមានការរីកចម្រើន ហើយវិស័យអចលនទ្រព្យនឹងកើនឡើងវិញផងដែរ”។

លោកសំ សុខនឿនបានឱ្យដឹងទៀតថា អ្វីដែលយើងមើលឃើញមានការទាក់ទងខ្លាំងបំផុតសម្រាប់ការវិនិយោគប្រទេស គឺទាក់ទងនឹងការអភិវឌ្ឍប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធ និងការអភិវឌ្ឍលំនៅដ្ឋាន និងតម្រូវការលំនៅដ្ឋាន។ យើងសង្កេតឃើញថា ភ្នំពេញនៅមានទំហំតូចនៅឡើយ ហើយប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍ។

លោកបានថ្លែងបន្តថា ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ តម្លៃដីធ្លីគឺមានការកើនឡើងរហូត នៅតំបន់ដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ហើយវិនិយោគិនអន្តរជាតិមួយចំនួបគិតថា ដីធ្លីនៅកម្ពុជានៅមានតម្លៃទាប ដែលអាចវិនិយោគសម្រាប់ផលចំណេញ ក្រៅលំនៅដ្ឋាន។

ជាមួយគ្នានេះ លោកសន សៀប អនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងាអចលនវត្ថុកម្ពុជា (CVEA) បានលើកឡើងថា បន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្បើយ ចិននឹងក្លាយជាប្រទេសទី១ ក្នុងការចូលមកវិនិយោគនៅកម្ពុជា។

លោកថ្លែងថា “ខ្ញុំជឿជាក់ថា បន្ទាប់ពីជំងឺកូវីដបានថមថយនៅកម្ពុជា ចិននឹងឈរលំដាប់ថ្នាក់ទី១ ក្នុងការវិនិយោគនៅកម្ពុជា។ និយាយជារួមក្រៅអំពីចិន ក៏មានប្រទេសផ្សេងៗដូចជា កូរ៉េ តៃវ៉ាន់ ជប៉ុន ម៉ាឡេស៊ី សឹង្ហបុរី និងថៃជាដើមផងដែរ”។

លោកបន្ដថា វិស័យអចលនទ្រព្យ គឺជាវិស័យមួយដែលកម្ពុជា ទទួលបានផលដោយផ្ទាល់ ពីការវិនិយោគរបស់ចិន ជាក់ស្ដែងក្នុងក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ។ កាលពីឆ្នាំ២០២០ ការវិនិយោគផ្ទាល់របស់ចិន មកតំបន់អាស៊ានកើន៥១ភាគរយ ហើយចំពោះកម្ពុជាការវិនិយោគរបស់ចិន កើនដល់៧០ភាគរយ។

លោកថា ចិនមានការវិនិយោគ៥ប្រភេទ រួមមាន វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ស្ថិតនៅក្រោមគម្រោងផ្លូវមួយខ្សែរក្រវ៉ាត់មួយ វិនិយោគលើផលិតកម្ម និងបង្គុំ វិនិយោគលើគម្រោងវិស្វកម្ម, វិនិយោគលើវិស័យអចលនទ្រព្យ និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ (E-commerce)៕

LEAVE A REPLY

Please enter your comment!
Please enter your name here