ដោយៈសិទ្ឋិការ្យ
ប្រទេសចិនៈ សារព៌តមាន South china Moring post បានរាយការណ៍ថា តម្លៃលំនៅដ្ឋានថ្មី នៅទីក្រុងទាំង១០០បានកើនឡើង០.៣៥ ភាគរយ នៅខែកក្កដាបើប្រៀបធៀបនឹងកំណើន០.៣៦ ភាគរយ ខែមិថុនា ឆ្នាំ២០២១។
ជាងនេះទៀត កំណើនតម្លៃលំនៅដ្ឋាននៅទីក្រុងធំៗ ដូចជា ទីក្រុង សៀងហៃ និង ប៉េងកាំង កើនឡើងក្នុងរង្វង់០.៥៤ ភាគរយប៉ុណ្ណោះ។
ស្របពេលអាជ្ញាធរចិន បានបានអនុវត្តន៍វិធានការទីផ្សារអចលនទ្រព្យក្រហម (red hot real estate market) ដោយបញ្ឈប់ការផ្តល់ឥណទទានចំពោះអ្នកអភិវឌ្ឍ និង ហាមឃាត់តឹងរ៉ឺងនូវលំហូរទុនខុសច្បាប់ចំពោះវិស័យនេះ។
លោក Cao Jingjing អគ្គនាយកក្រុមហ៊ុន China Index Academy ដែលជាក្រុមហ៊ុនស្រាវជ្រាវឯករាជ្យ ទាក់ទងនឹងអចលនទ្រព្យធំជាងគេបានលើកឡើងថា កំណើនទិញផ្ទះថ្មី រក្សាអាត្រាទាបជាងមុន ដោយសារការរឹតបណ្តឹងពីសំណាក់អាជ្ញាធរ និងការរឹតបណ្តឹងឥណទាន។
កាលពីខែកក្កដា ក្រសួងដែនដីប្រទេសចិន ជំរុញទីក្រុងធំចំនួន៥ រួមបញ្ជូលទីក្រុងខាងកើត Jinhua ទីក្រុង QuanZhou ត្រូវរក្សាស្ថេរភាពទីផ្សារអចលទ្រព្យ ខណៈធនាគារកណ្តាលបញ្ជាអោយអ្នកខ្ចីនៅទីក្រុង សៀងហៃ ត្រូវបង្កើនអត្រាការប្រាក់ចំពោះកម្ចីទិញ ផ្ទះ។
តម្លៃអចលនទ្រព្យនៅទីក្រុងធំៗរបស់ប្រទេសចិន ដូចជា សៀងហៃ និង ប៉េកាំង បន្តកើនឡើងក្នុងអត្រា០.៥៤ ភាគរយនៅខែកក្កដា ឆ្នាំ ២០២១នេះ។
តម្លៃផ្ទះដែលលក់សាជាថ្មី បានបង្ហាញល្បឿនយឺតជាងមុន ខណៈដែលតម្លៃផ្ទះនៅតំបន់ Shenzhen បានធ្លាក់ចុះ ០.៤៣ ភាគរយនៅខែកក្កដាកន្លងទៅនេះ៕