ដោយៈ សុជាតា
កំពង់ឆ្នាំងៈ បើទោះបីជាស្ថានភាពជំងឺកូវីដ-១៩ កំពុងវាយលុកគ្រប់ទីកន្លែង ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចមានការធ្លាក់ចុះបន្តិចក៏ដោយ ប៉ុន្តែបើក្រឡេកមើល ខេត្តកំពង់ឆ្នាំង ដែលនៅមិនឆ្ងាយពីរាជធានីភ្នំពេញ និងមានព្រំប្រទល់ជាប់គ្នាដូចជា ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តពោធិ៍សាត់ ទីផ្សារអលនទ្រព្យនៅតែមានសកម្មភាពទិញលក់ជាបន្តបន្ទាប់។
លោកហ៊ីន រឹទ្ធីជំនួយការក្រុមហ៊ុនចំការដូង រីសត ដែលមានទីតាំង នៅស្រុកសាមគ្គីមានជ័យ ខេត្គកំពង់ឆ្នាំង បានប្រាប់ Property Area Asia នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ថា ទីផ្សរាអចលនទ្រព្យតាមបណ្តោយជាតិ លេខ៥ មានតែរក្សាកំណើនល្អ ដោយមានអ្នកឧកញ្ញា និងអ្នកជំនួញបានមកទិញយក និងលក់ក្នុងតម្លៃខ្ពស់ និងមិនថមថយតម្លៃនោះទេ ទោះសិ្ថតនៅរដូវកាលកូវីដ១៩។
លោកបញ្ជាក់បន្ថែមទៀត តម្លៃចេញផ្លូវជាតិ៥ ពីរទៅបីគីឡូម៉ែត្រ ក្នុងព្រៃ និងចំការ គឺមានតម្លៃចន្លោះពី២០ ទៅ៣០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ប៉ុន្តែគិតជាភាគរយនៃកំណើនតម្លៃដី យើងមិនទាន់គណនាបាននោះទេ។
ចំពោះ លោកអ៊ិន មានទីប្រឹក្សាភូមិសម័យលង្វែក នៃមហារមីយដ្ឋាន រាជធានីលង្វែក ដែលមានទីតាំងនៅខេត្តកំពង់ឆ្នាំង បានលើកឡើងថា ការរៀបចំ និងកសាងរមីយដ្ឋានទេសចរណ៍ នៅរដូវការកូវីត អត់មានធ្លាក់ចុះនោះទេ ដោយទីតាំងធំ មានឡានចេញចូល ដោយសុវត្ថិភាព ហើយការលក់ទីតាំងទៅឱ្យពាណិជ្ជករមានជាបន្តបន្ទាប់ ឥតឈប់ឈររៀងរាល់សប្តាហ៍។
លោកបន្ថែមទៀតថា ដី១ឡូតិ៍នៅក្នុងរមីយដ្ឋាន រាជធានីលង្វែក មានតម្លៃចាប់ពី១ម៉ឺន៨ពាន់ដុល្លារឡើងទៅ។ ចំពោះគម្រោងអភិវឌ្ឍន៍ទាំងមូល នឹងសម្រេចរហូតដល់ឆ្នាំ២០២៣។ ចំពោះគម្រោងធំៗ ដែលត្រូវចណាយលុយច្រើន បានរៀបចំរួចជាស្រេច មានកន្លែងលេងកំសាន្ត ដោយភ្ញឿវអាចលេងកំសាន្តពេញលេញ នៅចុងឆ្នាំនេះ បានហើយ។
បើតាមអ្នកជំនាញខាងអចលនទ្រព្យជាតិ និងអន្តរជាតិ បានឱ្យដឹងថា ខេត្តកំពង់ឆ្នាំងមានសក្តានុពល និងជាតំបន់មួយ សម្រាប់ជាមូលដ្ឋានចែកចាយ និងស្តុកទំនិញនាពេលអនាគត ដោយសារខេត្តនេះមានសក្តានុពលទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវដែក៕