អ្នកជំនាញៈ កម្ពុជាទារទារឱ្យមានការអភិវឌ្ឍសំណង់អាគារបៃតងបន្ថែមដើម្បីឆ្លើយតបនឹងទស្សនៈវិស័យនៃការអភិវឌ្ឍបៃតង

0

ដោយៈ សុជាតា

ភ្នំពេញៈ រាជធានីភ្នំពេញ ត្រូវបានអ្នកជំនាញវាយតម្លៃថាជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានតំបន់បៃតងទាបជាងគេ ក្នុងតំបន់អាស៊ាន ដោយសារតម្លៃដីធ្លីនៅក្នុងទីក្រុងបាននិងកំពុងតែកើនឡើងជាបន្តបន្ទាប់ ដែលជាហេតុធ្វើឲ្យអ្នកអភិវឌ្ឍន៍គម្រោងនានា ត្រូវតែបង្ខំចិត្តសាងសង់សំណង់ឱ្យពេញលើផ្ទៃដី និងបានច្រើនតាមតែអាចធ្វើទៅបាន។

ការធ្វើឡើងបែបនេះ គឺក្នុងគោលបំណង ដើម្បីយកបានផលចំណេញឲ្យបានច្រើនបំផុត ខណៈទីក្រុងភ្នំពេញ នាពេលបច្ចុប្បន្ននេះ កំពុងជួបប្រទះបញ្ហាប្រឈមដូចជា ចរាចរណ៍កកស្ទះ ការបំពុលបរិយាកាស និងជាពិសេសកង្វះសួនច្បារ និងទីធ្លាបៃតង។

សាស្រ្តាចារ្យបណ្ឌិតទូស សាភឿនអគ្គលេខាធិការរងនៃគណៈស្ថាបត្យករកម្ពុជា និងស្ថាបត្យករអាស៊ាន បានប្រាប់ Property Area Asia នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះថា សំណង់បៃតង គឺសំដៅគំនូសប្លង់ស្ថាបត្យកម្ម ដែលមានលក្ខណៈបច្វេកទេសល្អ ស្របតាមធម្មជាតិ និងជាប្រភេទអាគារ ដែលគូសចេញ ហើយចេះសិក្សាពីប្រព័ន្ធខ្បល់ ពន្លឺគ្រប់គ្រាន់ ដែលមិនបំពុលស្រទាប់អូហ្សូនខាងក្រៅ។

លោកបន្ថែមទៀតថា បញ្ហាប្រឈមមុខនៃសំណង់បៃតង គឺបញ្ហាបំពុលបរិយាកាស ដោយសារកង្វះសួនច្បារ និងកង្វះទីឆ្លាបៃតង។ ប្រព័ន្ធហេដ្ឋារចនាសម្ពន្ធទីក្រុង ពោលគឺដង់ស៊ីតេនៃការរស់នៅរបស់ប្រជានច្រើន អត់សមតុល្យគ្នាដែលធ្វើឱ្យមានបំពុលបរិស្ថាន។

លោកបានថ្លែងបន្តថា ចំពោះវិធានការដើម្បីជួយស្រោចស្រង់អាគារបៃតង គឺរៀបចំច្បាប់ឱ្យបានច្បាស់លាស់ ដែលក្រសួងដែនដី បានពង្រាងរួចហើយ ដោយឱ្យបុរីត្រូវការទីធ្លាប៉ុន្មានភាគរយសម្រាប់តំបន់បៃតង សម្រាប់តំបន់រីស៊ត និងតំបន់សណ្ឋាគារ ត្រូវកំណត់ថា តើសណ្នាគារផ្កាយបី ផ្កាយបួន និងផ្កាយប្រាំ ត្រូវទុកប៉ុន្មានសម្រាប់អាគារបៃតង។

លោកបានថ្លែងបន្តថា តាមរយៈគូសគំនូសប្លង់ ត្រូវសិក្សាធម្មជាតិជាមុនសិន មានន័យថាអាគារ ត្រូវបែរទៅរករន្ធខ្បល់ ទា្វបង្អួច បែរទៅរករន្ធខ្យល់ រកពន្លឺគ្រប់គ្រាន់ ដើម្បីកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ រួមចំណែកការបំពុលបរិស្ថាន ។ ជាងនេះទៀត ស្ថាបត្យករត្រុវសិក្សាពីឧបករណ៍ បច្វេកទេស មិនជះកំដៅខ្លាំង ដែលប៉ះពាល់ស្រទាប់អូហ្សូន។

លោកទិន ពន្លកអនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងកាលពីកាលថ្មីៗនេះថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកប ដោយចីរភាពបរិស្ថានផងដែរ ក្នុងនោះក៏ផ្តោតសំខាន់លើទស្សនៈវិស័យ និងគោលការណ៍នៃការអភិវឌ្ឍបៃតង នៅក្នុងចក្ខុវិស័យ និងទិសដៅនៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។

លោកបានថ្លែងថា អាគារបៃតងបានផ្តល់ប្រយោជន៍ជាច្រើនដល់បរិស្ថាន សេដ្ឋកិច្ច និងសង្គមរួមានកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ ការប្រតិបត្តិមេត្រីភាពបរិស្ថាន ប្រសិទ្ធភាពធានធានចាប់តាំងពីដំណាក់កាលរចនាអគាររហូតដល់អគារក្លាយជាសំណល់ ព្រមទាំងការសន្សំសំចៃថ្លៃប្រតិបត្តិការ ក៏ដូចជាការលើកកម្ពស់ផាសុកភាព គុណភាពជីវិតដល់អ្នកប្រើប្រាស់អាគារជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here