ដោយវុត្ថា
ភ្នំពេញ៖ ខេត្តព្រះសីហនុកំពុងតែមានការផ្លាស់ប្តូរមុខមាត់យ៉ាងខ្លំាង ក្នុងរយៈពេលប៉ុន្មានឆ្នាំងចុងក្រោយនេះ ដោយសារតែលំហូរចូលនូវវិនិគិនចិន តាមរយៈការសាងសង់អគារខុនដូរ និងអគារពាណិជ្ជកម្មព្រមទាំងរោងចក្រកាត់ដេរជាច្រើន ដែលធ្វើអោយខេត្តជាប់មាត់សមុទ្រមួយនេះ កំពុងលេចធ្លោជាងបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានដ៏ល្បី របស់អង់គ្លេសឈ្មោះ The Guardian បានរាយការណ៍កាលពីពេលថ្មីៗនេះថា ខេត្តព្រះស៊ីហនុកំពុងគ្របដណ្តប់ដោយផ្លាកយីហោជាភាសាចិន នៅតាមបណ្តាអាគារ សណ្ឋាគារ ភោជនីយដ្ឋាននិងខុនដូរនានាក្នុងទីរួមខេត្តទាំងមូល ព្រមទាំងជាបណ្តុំនៃការកាស៊ីណូស្ទើរគ្រប់ទីកន្លែង។
-->
សារព័ត៌មានដដែលបានលើកឡើងថា ខេត្តព្រះស៊ីហនុ ដែលជាខេត្តត្រូវបានគេបំភ្លេចជាយូណាស់មកហើយ បែរជាមានការលូតលាស់យ៉ាងលឿន ប្រដូចទៅនឹងទីក្រុង Macao និង Las Vesgas ត្រឹមតែរយៈពេល២ឆ្នាំប៉ុណ្ណោះ។
ខេត្តព្រះសីហនុ គឺជាខេត្តតែមួយគត់ ដែលមានកំពង់ផែអន្តរជាតិ សម្រាប់ធ្វើពាណិជ្ជកម្មអន្តរជាតិ ដែលធ្វើអោយមហាយក្សចិន មានគម្រោងវិនិយោគជាច្រើនក្នុងតំបន់នេះ ស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់ប្រធានាធិបតីចិន លោក Xi Jinping គឺ Belt and Road Initiative។
ដោយមានលំហូវិនិយោគពីប្រទេសចិននេះ បានធ្វើអោយតម្លៃលំនៅដ្ឋាន និងអចនលទ្រព្យនានាមានការតម្លៃកើនឡើងកប់ពពក ក្នុងនោះមានការវិនិយោគទៅលើថាមពលអគ្គិសនី ដែលមានតម្លៃរហូតដល់៤,២ពាន់លានដុល្លារដែលចិនបានគ្រប់គ្រង និងវិយោគទៅលើប្រេងកាតផងដែរ។
ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា ជាប្រទេសកំពុងអនុវត្តតាមគោលនយោបាយចិន Belt and Road Initiative យ៉ាងពេលលេញ ក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងចំណោមប្រទេសនានានៅក្នុងតំបន់។
ទន្ទឹមនឹងការរីកចម្រើននេះ បានធ្វើអោយមានការព្រួយបារម្ភដល់ប្រជាជន ដែលរស់នៅក្នុងខេត្តព្រះស៊ីហនុនេះផងដែរ ពីឥទ្ធិពលពីជនជាតិចិនដែលរស់នៅក្នុងតំបន់នេះ។ ជារឿយៗគេសង្កេតឃើញមានទាំងឧក្រឹដ្ឋកម្ម ប្លន់ និង ការវាយប្រតប់គ្នារវាងជនជាតិចិនដែលរស់នៅ និងរកស៊ីក្នុងខេត្តព្រះស៊ីហនុនេះ។
តាមរបាយការណ៍ដែលបានចេញផ្សាយកាលពីឆ្នាំ ២០១៧ បង្ហាញថា មានជនជាតិចិនចំនួន១២០,០០០ នាក់ដែលស្មើរនឹង២០ភាគរយនៃប្រជាជន ដែលរស់នៅក្នុងទីក្រុងព្រះស៊ីហនុនេះ ដោយចំនួននេះបានកើនឡើងរហូតដល់១២៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
ទំហំវិនិយោគរបស់ចិន ក្នុងទីក្រុងព្រះសីហនុទាំងវិស័យខុនដូ កាស៊ីណូ និងអចនទ្រព្យផ្សេងទៀត មានចំនួន១,៣ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយក្នុងវិនិយោគចិនមានចំនួន ១,១ពាន់លានដុល្លារ។
សេចក្តីរាយការណ៍របស់សារព៌តមានដដែលបានបន្តថា អ្នកជំនួញចិនភាគច្រើនមកវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីច្បាមយកតំបន់សេដ្ឋកិច្ចគ្មានពន្ធ រវាងគោលនបាយថ្មីរបស់ប្រទេសចិន និងកម្ពុជា ដោយក្នុងនោះមានរោងចក្រកាត់ដេរវិនិយោគដោយចិនមានចំនួនជាង១០០រោងចក្រ និងក្រុមហ៊ុនចំនួន២០០ដែលកំពុងផលិតទំនិញគ្រប់ប្រភេទ៕