ដោយ សុជាតា
កំពង់ចាមៈ ខេត្តកំពង់ចាម ដែល ស្ថិតនៅភាគខាងកើតជាប់នឹងព្រំប្រទល់កម្ពុជា-វៀតណាម។ ខេត្តនេះ ត្រូវបានគេស្គាល់ថា ជាខេត្តធំជាងគេទី១១ក្នុងប្រទេសកម្ពុជា ហើយវាក៏ជាខេត្តមួយ ដែលមានប្រជាជនរស់នៅច្រើនជាងគេទី២ក្នុងប្រទេសកម្ពុជា។
បន្ទាប់មកខេត្តកំពង់ចាម បានបំបែកជាខេត្តថ្មីមួយទៀត គឺខេត្តត្បូងឃ្មុំ នៅ ឆ្នាំ២០១៣ ក្នុងអាណត្ដិទី៥នៃការបោះឆ្នោតជាតិ តំបន់ដែលនៅខាងលិចនៃទន្លេមេគង្គត្រូវបានកាត់ទៅជាខេត្តកំពង់ចាម តំបន់ដែលនៅភាគខាងកើតនៃទន្លេមេគង្គ ត្រូវបានកាត់ទៅជាខេត្តត្បូងឃ្មុំ។
បើទោះបីជាចំនួនភ្ញៀវទេសចរណ៏ មកទស្សនាខេត្តនេះ មានការធ្លាក់ចុះក៏ដោយ ប៉ុន្តែអ្នកអភិវឌ្ឍ ន៏បានបង្វែរការចាប់អារម្មណ៍ នឹងឱកាសគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ នៅតំបន់មួយនេះផងដែរ។
លោក វេង វិរៈ ប្រធានសាខាក្រុមហ៊ុនក្រុមហ៊ុនអចលនទ្រព្យ century 21 Zillion Holdig ប្រចាំខេត្តកំពង់ចាម បានប្រាប់ Property area asia នៅថ្ងៃ ៦ ខែសីហា ឆ្នាំ ២០២១ថា ទីផ្សារអចលនទ្រព្យនៅខេត្តកំពង់ចាមនៅតែរីកចំរើន ដោយអត្រាទិញ លក់់នៅតែមានច្រើន ដោយប្រជាជនចាប់ផ្តើមពង្រីកការទៅរស់នៅតំបន់ជាយក្រុង ដែលដីមានតម្លៃធូរថ្លៃ។
ចំពោះតម្លៃតាមផ្លូវជាតិលេខ៧ ក្នុងក្រុងកំពង់ចាម ដីមានតម្លៃចន្លោះពី៨០០ ដុល្លារ១២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកឯតំបន់ក្រៅក្រុង គឺត្រឹមតែ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ។ ចំពោះអ្នកទិញដីធ្លីសម្រាប់ទុកចំណេញ គឺអាស្រ័យទៅលើគម្រោងអភិវឌ្ឍមួយចំនួននៅក្នុងខេត្ត ដែលត្រូវការអ្នកជំនាញក្នុងការប្រឹក្សា យោបល់ដើម្បីបានចំណេញ និងងាយលក់ចេញស្រួល។
លោកវេង វីរៈបញ្ជាក់បន្ថែមទៀតថា គិតមកដល់ពេលនេះ សម្រាប់គម្រោងធំៗដែលទទួលបានពីសាលាស្រុក គឺគម្រោងពង្រីកផ្លូវ៤គន្លងទៅមក ចាប់ពីទីប្រជុំជនស្ពន់ ទៅដល់ក្រុងកំពង់ចាម បានធ្វើអោយដីធ្លីតំបន់នោះឡើងថ្លៃផងដែរ។
ចំពោះខេត្តត្បូងឃ្មុំ ដែលបំបែកពីខេត្តកំពង់ចាម ចាប់ពីឆ្នាំ២០១៣ គេសង្កេតឃើញថា មានរីកចំរើនខ្លាំងទាំងហេដ្ឋារចនាសម្ពន្ធ និងសំណង់ជាច្រើន ឆ្លើយតបនឹងគោលដៅអភិវឌ្ឍរបស់រដ្ឋាភិបាល ក្នុងការរៀបចំតំបន់រដ្ឋបាលនេះទាំងស្រុងឡើងវិញ៕