ដោយវុត្ថា
ភ្នំពេញ៖ ក្រសូងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនឹងចុះកិច្ចហត្ថលេខាដើម្បីនាំចេញចេក ជាលើកដំបូងទៅកាន់ប្រទេសចិន។
ពិធីចុះហត្ថលេខានេះនឹងធ្វើឡើងនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនាល្ងាចថ្ងៃទី២ សីហានេះ។
យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រសួងកសិកម្មបានឲ្យដឹងថា ចេកសម្រាប់នាំចេញនេះ អាចផ្តល់ផលពី៦០ ទៅ៧៣តោន ក្នុងមួយហិកតាក្នុងមួយឆ្នាំ ដោយអាចប្រមូលផល៣ដងក្នុង២ឆ្នាំ។
ក្រសួងកសិកម្ម បានអំពាវនាវដល់ម្ចាស់កសិដ្ឋានរូតរះ ទាក់ទងលំអិតអំពីនីតិវិធី និងនីតិវិធីពាក់ព័ន្ធ នឹងការនាំចេញនៅអគ្គនាយកដ្ឋានកសិកម្ម។
ទោះជាយ៉ាងណាចេកប្រភេទនេះ មិនទាន់មានដាំច្រើននៅកម្ពុជានៅឡើយទេ វាជាប្រភេទពូជចេកថ្មីមួយ ដែលផ្តល់ទិន្នផលយ៉ាងខ្ពស់៕