ដោយៈគង់ សូរិយា
កួរ៉េខាងត្បូងៈ មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោក នៅប្រទេសកូរ៉េខាងត្បូង ដែលមានកំពស់៥៥៥ម៉ែត្រ បាននិងកំពុងស្ថិតនៅចំណាត់ថ្នាក់អគារខ្ពស់ទីប៉ុន្មានលើសកលលោក?។
អគារដែលមានកំពស់១២៣ជាន់ ស្មើនឹងកំពស់៥៥៥ម៉ែត្រនេះ បាននិងកំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់បំផុត ពីក្រុមហ៊ុនជួលការិយាល័យសំរាប់ធ្វើការ។
ក្រុមហ៊ុនអចលទ្រព្យ និងអភិវឌ្ឍន៍ Lotte (Lotte Property and Development) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យសំខាន់ របស់ក្រុមហ៊ុន Lotte Group បាននិយាយនៅថ្ងៃពុធនេះថា ទីតាំងការិយាល័យបានឈានដល់ការជួល១០០ ភាគរយនៅអគារ Lotte World Tower ។ ក្រុមហ៊ុន Woowa Brothers, ដែលជាប្រតិបត្តិករកម្មវិធី ដឹកជញ្ជូនម្ហូបអាហារឈ្មោះ Baedal Minjok បានផ្លាស់ចូលទៅក្នុងអាគារកាលពីខែកក្កដាដោយបំពេញកន្លែងទំនេរចុងក្រោយ។
សរុបមកមានក្រុមហ៊ុនចំនួន ១៧ បានដាក់បញ្ជូលគ្នានៅក្នុងទីតាំង “ការិយាល័យដ៏ល្អស្អាតនេះ” ពីជាន់ទី ១៤ ដល់ជាន់ទី៣៤ នៃអគារខ្ពស់កប់ពពកនេះ។
អគារ Lotte World Tower មានកម្ពស់ ៥៥៥ ម៉ែត្រ គឺជាអាគារខ្ពស់ជាងគេនៅកូរ៉េខាងត្បូង និងខ្ពស់ជាងគេទី៥នៅលើពិភពលោក។
អគារនេះ ត្រូវបានបើកដំណើរការក្នុងឆ្នាំ២០១៧ ដែលដំបូងឡើយបានព្យាយាមបំពេញចន្លោះការិយាល័យរបស់ខ្លួន ដោយមានអត្រាទំនេរ កើនឡើងរហូតដល់៦០ ភាគរយនៅឆ្នាំ២០១៨។
អគារនេះជាកម្មសិទ្ធិ១០០ភាគរយ របស់ក្រុមហ៊ុន Lotte Property និង Development បន្ទាប់ពីបានទិញភាគហ៊ុនតម្លៃ១,៤ ពាន់ពាន់លានវ៉ុន (១,២ ពាន់លានដុល្លារ) ពី Lotte Shopping និងសណ្ឋាគារ Lotte កាលពីខែមេសា។
អគារទំហំ១២៣,៦៧៨ម៉ែត្រការ៉េនេះ ជាបណ្តុំមជ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងលក់រាយផ្សេងៗគ្នា រួមមាន ផ្សារទំនើបហាងទំនិញមិនជាប់ពន្ធ ការស្នាក់នៅ សណ្ឋាគារផ្កាយ៦ និងកន្លែងសង្កេតការណ៍៕