ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន OCIC បានមានប្រសាសន៍ឲ្យដឹងថា ការចាក់បំពេញដីនៅទីក្រុងកោះនរា សម្រេចបានប្រមាណ ៨៥ភាគរយហើយ ខណៈក្រុមហ៊ុនមួយចំនូន បានត្រៀមចាប់ផ្តើមគំរោងរបស់ពួកគេបណ្តើរផងដែរ។

ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន OCIC បានមានប្រសាសន៍ឲ្យដឹងថា ការចាក់បំពេញដីនៅទីក្រុងកោះនរា សម្រេចបានប្រមាណ ៨៥ភាគរយហើយ ខណៈក្រុមហ៊ុនមួយចំនូន បានត្រៀមចាប់ផ្តើមគំរោងរបស់ពួកគេបណ្តើរផងដែរ។

លោកទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនកំពុងកសាងទីក្រុងរណបកោះនរា បានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី១៩ សីហាកន្លងមកថា រហូតមកទល់ពេលនេះ ការចាក់ដីបំពេញលើទីក្រុង ដែលមានទំហំ១២៥ហិកតានេះ សម្រេចបានតាមផែនការហើយ ខណៈមានក្រុមហ៊ុនមួយចំនួន ដែលបានទិញដីលើគំរោងនេះបានត្រៀមសាងសង់គំរោងរបស់ពួកគេ។
លោកបន្តថា “នាពេលខាងមុខនេះ មានក្រុមហ៊ុនមួយចំនួននឹងសាងសង់អាគាររបស់ខ្លួនកំពស់ចន្លោះពី ៨ទៅ៩ជាន់ ប៉ុន្តែមិនទាន់មានគំរោងខុនដូ ណាមួយត្រៀមសាងសង់នៅឡើយទេ”។
លោកទូច សំណាង បានបន្តថា ទស្សនទាននៃការអភិវឌ្ឍទីក្រុងនេះ មានសភាពស្រដៀងគ្នានឹងទីក្រុងកោះពេជ្រ ខណៈដែលស្ពានតភ្ជាប់រវាងទីក្រុងទាំងពីរ កំពុងសាងសង់យ៉ាងសកម្មផងដែរ។
ក្រុមហ៊ុន OCIC គ្រោងចំណាយទុន ប្រមាណ២៥០០លានដុល្លារ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ឋនានា នៅលើទីក្រុងកោះនរាថ្មីនេះ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជា។

អ្នកឧកញ៉ាពុង ឃាវសែ ប្រធានអគ្ញនាយកក្រុមហ៊ុន OCIC បានមានប្រសាសន៍ក្នុងពិធីបើកសម្ភោធការដ្ឋាន សាងសង់ស្ពានតភ្ជាប់រវាងទីក្រុងកោះពេជ្រ និងកោះនរាក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាកន្លងមកថា នៅពេលទីក្រុងនេះ មានការអភិវឌ្ឍពេញលេញ នឹងអាចផ្តល់ផលចំណូលពន្ឋប្រមាណ២៥០លានដុល្លារប្រចាំឆ្នាំដល់រដ្ឋាភិបាល៕