ដំណឹងល្អៈរដ្ឋាភិបាលនឹងលើកកំពស់គុណភាពផ្កូវជាតិសំខាន់ៗចំនួន៣ខ្សែនាពេលខាងមុខ

0

ដោយៈគង់ សូរិយា

ភ្នំពេញុំៈ រដ្ឋាភិបាល ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូនជាសេនាធិការ គ្រោងបើកការដ្ឋាន លើកគុណភាពផ្លូវជាតិសំខាន់ៗ៣ខ្សែ ពីផ្លូវដែលក្រាលកៅស៊ូស្រទា​ប់ស្តើង (DBST​) ទៅជាផ្លូវបេតុងកៅស៊ូ (AC) ក្នុងពេលឆាប់ៗខាងមុខនេះ។

ផ្លូវជាតិសំខាន់ៗទាំង៣ខ្សែនោះ រួមមាន ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ ដោយមកទល់បច្ចុប្បន្នផ្លូវទាំងនេះ ក្រសួងបានចុះកិច្ចសន្យាសាងសង់រួចហើយ រង់ចាំតែថ្ងៃបើកការដ្ឋានប៉ុណ្ណោះ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបាន​បង្ហើបព៌តមាននេះ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ (IRITWG) កាលពីសប្តាហ៍មុន
សម្រាប់ផ្លូវជាតិលេខ៤១ ជាផ្លូវតភ្ជាប់ផ្លូវជាតិលេខ៣ ទៅនឹងផ្លូវជាតិលេខ៤។ ចំណែ​ក ផ្លូវជាតិលេខ៣១ គឺតភ្ជាប់ផ្លូវជាតិលេខ៣ ទៅស្រុកកំពង់ត្រាច ខណៈផ្លូវជាតិលេខ៣៣ គឺតភ្ជាប់ពីខេត្តកែបទៅស្រុកកំពង់ត្រាច។

គម្រោងលើកកម្ពស់គុណភាពផ្លូវទាំង៣ខ្សែនេះ ស្ថិតក្នុងគម្រោងអាទិភាព នៃការសាងសង់ ក្រោមឥណទានសម្បទាន (Loan) និងហិរញ្ញប្បទានឥតសំណង (Grant) របស់ប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here