ដោយៈសហសេវិក
ភ្នំពេញ Harbor Property គឺជាគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដោយមានការដាក់លក់ ឬជួលនូវអចលទ្រព្យគ្រប់ប្រភេទរួមមាន ដី លំនៅឋាន ខុនដូ អាផាម៉ិន គម្រោងអភិវឌ្ឍន៏ថ្មីៗ រួមទាំងប្រភេទអចលទ្រព្យពាណិជ្ជកម្ម និងផ្ទះលក់បន្តជាច្រើន។
វាគឺជាគម្រោងមួយរបស់ក្រុមហ៊ុន Digital Life Technology Co., Ltd., ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១៨។
-->
Harbor Property បានផលិតព័ត៌មានថ្មីៗ និងដំបូន្មានដ៏មានសារៈសំខាន់ជាច្រើនទាក់ទងនឹងវិស័យអចលនទ្រព្យនៅកម្ពុជា ដើម្បីជាប្រយោជន៍ដល់អតិថិជនគ្រប់រូប ដែលចូលមកកាន់គេហទំព័ររបស់យើង។ គោលបំណងនៃការបង្កើតគេហទំព័រនេះ គឺដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជន ដែលកំពុងស្វែងរកទិញ ឬជួលអចលទ្រព្យក្នុងប្រទេសកម្ពុជា ឱ្យបានកាន់តែរហ័សជាងមុន និងងាយស្រួលជាងមុន។
គេហទំព័រអចលនទ្រព្យ Harbor Property មានរហូតដល់ទៅ៤ភាសា៖ ភាសាខ្មែរ អង់គ្លេស ចិន និងថៃ។ មិនថាលោកអ្នកប្រើប្រាស់នៅលើកុំព្យូទ័រ ឬតាមកម្មវិធី App ក្នុងទូស័ព្ទដៃនោះទេ អ្នកអាចជ្រើសរើសភាសាណាមួយដែលអ្នកពេញចិត្ត។
ការចុះឈ្មោះ ឬបង្កើតគណនីក្នុងគេហទំព័រ និងតាម App
របៀបចុះឈ្មោះ ឬបង្កើតគណនីតាមរយៈគេហទំព័រ និងតាម App គឺមានភាពងាយស្រួលដូចគ្នា ដោយលោក អ្នកគ្រាន់តែចូលទៅកាន់គេហទំព័រ ហើយទាញយកកម្មវីធី App រួចជ្រើសរើសពាក្យចុះឈ្មោះ បំពេញលេខទូរស័ព្ទ បន្ទាប់មកចុចលើពាក្យសូមបញ្ចូនលេខកូដសម្រាប់ធ្វើការផ្ទៀងផ្ទាត់ នោះអ្នកនឹងទទួលបានលេខកូដសម្ងាត់៤ខ្ទង់ រួចធ្វើការបំពេញចូល។ ចុងក្រោយ សូមធ្វើការបំពេញពាក្យសម្ងាត់ផ្ទាល់របស់អ្នក បន្ទាប់មកប្រតិបត្តិការនៃការចុះឈ្មោះនឹងទទួលបានជោគជ័យ។
ទន្ទឹមនេះ លោកអ្នកក៏អាចភ្ជាប់គណនី តាមរយៈបណ្ដាញសង្គម Facebook WeChat ឬ គណនីGoogle ជីម៉ែលបានដូចគ្នា ដោយអ្នកគ្រាន់តែចុចយកមួយក្នុងចំណោមគណនីដែលបានភ្ជាប់រួចជាការស្រេច។
ការស្វែងរកអចលនទ្រព្យ
សម្រាប់អ្នកដែលកំពុងស្វែងរកអចលទ្រព្យ តាមរយៈកម្មវិធីHarbor Property អ្នកគ្រាន់តែចូលទៅកាន់កន្លែងស្វែងរកទិញ ឬជួល រួចធ្វើការបញ្ចូលទីតាំងប្រភេទអចលនទ្រព្យ តម្លៃ និងព័ត៌មានផ្សេងៗ ដែលជាតម្រូវការរបស់អ្នក បន្ទាប់មកលោកអ្នកអាចទំនាក់ទំនងទៅកាន់ភ្នាក់ងារអចលទ្រព្យ ឬម្ចាស់អចលនទ្រព្យនោះផ្ទាល់ ដើម្បីទទួលបានព័ត៌មានកាន់តែលម្អិត។
ម៉្យាងវិញទៀត អ្នកអាចប្រើប្រាស់មុខងារជំនួយដែលហៅថា Home Finder ឬស្វែងរកផ្ទះនៅលើកម្មវិធី Harbor Property App ក្នុងទូរស័ព្ទដៃរបស់អ្នក ដោយគ្រាន់តែបំពេញរាល់តម្រូវការ និងលេខទូរស័ព្ទ នោះក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ដែលបានចុះបញ្ជីនឹងទទួលបានព័ត៌មានទាំងនោះ បន្ទាប់មកនឹងធ្វើការទាក់ទងទៅអ្នកវិញភ្លាមៗ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចធ្វើការសាកសួរព័ត៌មាន តាមអនឡាញឆាតដោយផ្ទាល់ជាមួយភ្នាក់ងារលក់អចលនទ្រព្យ នៅក្នុងគេហទំព័រយើងខ្ញុំផងដែរ។
រាល់បញ្ហាបច្ចេកទេស ឬចម្ងល់ផ្សេងៗ សូមទំនាក់ទំនងតាមរយៈ Telegram ឬខលមកកាន់៖ +855 967876902/+855 66886633។ទាញយក APP ឥឡូវនេះ៖ iOS & Android: https://www.harbor-property.com/en/download៕
ប្រភព: https://www.harbor-property.com/km/wiki/detail/199