ដោយៈសហការី
ភ្នំពេញៈប្រសិនបើអ្នកជាម្ចាស់នៃអចលនទ្រព្យលំនៅឋាន អ្នកប្រាកដជាធ្លាប់មានបទពិសោធន៍រួច មកហើយពីការត្អូញត្អែររបស់អ្នកជួល អំពីការលិចជ្រាបពិដាន ការដាច់អគ្គិសនីនៅពេលយប់ជាដើម។ តាមធម្មតាអ្នកប្រាកដជាត្រូវប្រឡាប់ដៃ ជើងសម្អាតផ្ទះនៅពេលដែលអ្នកជួលរើចេញ ជាមួយនឹងរយៈកាលនៃកិច្ចសន្យាត្រឹមតែ3 ទៅ6ខែ ឬយ៉ាងច្រើន1ឆ្នាំតែប៉ុណ្ណោះ។
ប៉ុន្តែក៏មានអ្នកខ្លះ ក៏បានងាកទៅធ្វើការវិនិយោគ នៅក្នុងអចលនទ្រព្យពាណិជ្ជកម្មវិញ ដោយសារតែការភ័យខ្លាចអំពីភាពមិនច្បាស់លាស់ ព្រោះអ្នកភាគច្រើនមិនមែនកើតមកជាម្ចាស់ អចលនទ្រព្យពាណិជ្ជកម្មនោះទេ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី យើងអាចរៀនតាមលោក Donald Trump ដែលបានចំណាយលុយរបស់គាត់ ទៅលើការវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្ម ហើយក៏ជាកត្តាដ៏ធំមួយធ្វើឲ្យគាត់ក្លាយជាអ្នកមាន។
តើហេតុអ្វីទើបអចលនទ្រព្យបែបពាណិជ្ជកម្ម ល្អជាងអចលនទ្រព្យឯកជន? ផលចំណេញពីការជួលមានខ្ពស់ ពីអចលនទ្រព្យពាណិជ្ជកម្ម ដូចជា ហាងលក់ទំនិញជាដើម ដែលលោក អ្នកអាចកំណត់តម្លៃ ទៅតាមចំនួនអ្នកដំណើរជាក់ស្ដែងនៅ ក្នុងតំបន់នោះ។ ដូច្នេះហើយប្រសិនបើលោកអ្នកវិនិយោគ នៅក្នុងអចលនទ្រព្យបែបនេះ នឹងធ្វើឲ្យលំហូរសាច់ប្រាក់ប្រចាំខែរបស់អ្នក កាន់តែច្រើនជាងការវិនិយោគលើអចនទ្រព្យ ផ្សេងទៀតនៅក្នុងតំបន់ជាមួយគ្នានេះ។
នាពេលថ្មីៗនេះ GCC បាននាំមកជូននូវអចលនទ្រព្យ បែបពាណិជ្ជកម្មមួយគឺ “សួនពាណិជ្ជកម្មណាឌី”។
អ្នកនាង ហែម ស៊ីម៉ាដែលជានាយកផ្នែកលក់នៃគម្រោងបុរី ណាឌី បាន ចែករំលែកអំពីគន្លឹះខ្លះៗ នាំការវិនិយោគលើអចលនទ្រព្យបែបពាណិជ្ជកម្ម។ អ្នកនាងបានជម្រាបថា មានម្ចាស់អាជីវកម្មជាច្រើន ដែលបានមកមើលគម្រោងរបស់យើង ហើយបានកត់សម្គាល់ថា ទីតាំងណាមួយនោះ មានអំណោយផលដល់ការធ្វើអាជីវកម្ម ដោយផ្ដោតសំខាន់លើបរិមាណអ្នកមកទស្សនាជាប្រចាំ ហើយក៏ចង់ជួលពីម្ចាស់ផ្ទាល់ ដែលធ្វើឲ្យម្ចាស់គេហដ្ឋានរបស់យើងទាំងអស់មានផល ប្រយោជន៍ច្រើននៅក្នុងការចរចារ។
អ្នកនាងបន្តថា ផ្ទុយទៅវិញ ប្រសិនបើអ្នកជួលដឹងថាមានលំនៅឋានជាច្រើន ផ្សេងទៀតនៅជុំវិញតំបន់របស់អ្នកហើយនោះ បើពួកមិនត្រូវតម្លៃជាមួយនឹងគេហដ្ឋានរបស់អ្នក គេងាយស្រួលនឹងស្វែងរកផ្ទះផ្សេងទៀតក្នុងតំបន់តែមួយនោះ។ ដើម្បីឲ្យលោកអ្នកទទួលបានអត្ថប្រយោជន៍ច្រើនអំពីការវិនិយោគនៅក្នុងអចលនទ្រព្យពាណិជ្ជកម្ម លោកអ្នកគួរតែធ្វើការស្រាវជ្រាវពីតំបន់ជុំវិញ ហេដ្ឋារចនាសម្ព័ន្ធ បរិក្ខាររស់នៅ សក្ដានុពលនៃតំបន់នេះឲ្យបានជាក់លាក់បំផុត។
អ្នកនាងហែម ស៊ីម៉ាបានបន្ថែមថា “មកដល់ពេលឥឡូវនេះ យើងមានអ្នកត្រៀមជួលជាស្លាកសញ្ញាអន្តរជាតិជាង10រួចមកហើយ រួមមាន Kabukicho Luk Hot Pot ភោជនីយដ្ឋានហុងកុង Singapore Bak Kut Teh ផ្សារទំនើបGC Supermarket មជ្ឈមណ្ឌលសុខភាព Bioplus ក្រុមហ៊ុនសម្លាប់សត្វល្អិតGC Pest Control ជាដើម។ ម្ចាស់ហាងរបស់យើងទាំងអស់ អាចទុកចិត្តចំនួនអ្នកមកកម្សាន្ត ជាប្រចាំជាមួយនឹងក្រុមហ៊ុនអន្តរជាតិទាំងនេះមកចូលរួម ក៏ដូចជាកេរ្តិ៍ឈ្មោះរបស់សួនពាណិជ្ជកម្មណាឌី នៅពេលក្រុមហ៊ុនទាំងនេះចូលមកផងដែរ។ នៅពេលបច្ចុប្បន្ននេះយើងបាន និងកំពុងធ្វើការពិភាក្សា ជាមួយនឹងស្លាកសញ្ញាល្បីៗផ្សេងទៀតផងដែរ និងជម្រាបជូនបន្ទាប់ពីបាន ទទួលស្គាល់ជាផ្លូវការ”។
អ្នកនាងបានពន្យល់បន្ថែមទៀតថា ប្រសិនបើនរណាម្នាក់មានអចលនទ្រព្យបែបពាណិជ្ជកម្មដ៏ល្អមួយ លោកអ្នកក៏អាចជ្រើសយកនូវអ្នកជួល ដែលមានអាជីវកម្មល្អៗនៅក្នុងគេហដ្ឋានរបស់អ្នកផងដែរ។ ដែលនេះមានន័យថាអ្នកជួល នឹងធ្វើការថែរក្សាគេហដ្ឋានរបស់អ្នកបានល្អ ហើយបង់ប្រចាំខែបានយ៉ាងទៀងទាត់ ដើម្បីជៀសវាងមិនឲ្យមានបញ្ហានៅក្នុងការជួលរបស់ពួកគេ។
ផ្ទុយទៅវិញ សម្រាប់អចលនទ្រព្យលំនៅឋាន អ្នកជួលងាយនឹងរើចេញដោយស្ទើរតែ មិនចាំបាច់បង់ប្រចាំខែក៏មាន ព្រោះពួកគេមិនមានអ្វីត្រូវខាតបង់នោះទេ។ ការប្រមូលប្រាក់ជួលអំពី អ្នកជួលសម្រាប់ស្នាក់នៅក៏មានការលំបាកផងដែរ។
អ្នកនាង ហែម ស៊ីម៉ាដែលជានាយកផ្នែកលក់នៃគម្រោងបុរី ណាឌីបានសង្កត់ធ្ងន់ថា “ផ្ទះអាជីវកម្មរបស់យើង ក៏បានរចនាឡើងប្រកបដោយភាពធំទូលាយ មានគុណភាព និងភាពងាយស្រួលផងដែរ”។
ហាងនេះមានកម្ពស់សរុប4ជាន់ ដែលផ្ទះនីមួយៗមាន 5 បន្ទប់ទឹក និង 6 បន្ទប់គេង និងមានវេរ៉ង់ដាចំនួន 2 សម្រាប់គយគន់ទេសភាពដ៏ស្រស់បំព្រងផងដែរ។ យើងក៏មាននូវជាន់ដំបូលពេញ សម្រាប់ឲ្យម្ចាស់គេហដ្ឋានទាំងអស់ប្រើប្រាស់។ ពួកគេអាចកែលម្អទីនោះឲ្យទៅជាស្កាយបារផ្ទាល់ខ្លួនក៏បាន និងប្រើប្រាស់សម្រាប់ការងារផ្សេង ទៀតផងដែរ។ សួនពាណិជ្ជកម្មណាឌី ស្ថិតក្នុងទីតាំងដ៏ល្អ ដែលមានចម្ងាយត្រឹមតែ2km ពីពហុកីឡដ្ឋានមរតកតេជោ។
លោកអ្នកអាចប៉ាន់ស្មានរួចទៅហើយថា តើនឹងមានមនុស្សប៉ុន្មាននាក់ នឹងមកចូលរួមក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមនៅក្នុងឆ្នាំ2023 ខាងមុខនេះ។ សួនពាណិជ្ជកម្មណាឌីត្រូវ បានបង្កើតឡើងជាពិសេស ដើម្បីធានាថាអតិថិជនទាំងអស់ អាចដំណើរការអាជីវកម្មរបស់ខ្លួនដោយគ្មានក្ដីបារម្ភ។ យើងមានសេវាកម្មឡានក្រុង សម្រាប់ដឹកអ្នកដំណើរចុះឡើងមិនក្រោម10,000នាក់ ក្នុងមួយថ្ងៃដើម្បីចូលទៅទស្សនា កម្សាន្ត ទិញទំនិញ និងសេវាកម្មរបស់ស្លាកសញ្ញាអន្តរជាតិទាំង អស់ដែលបន្ធូរនូវរាល់បញ្ហាផ្សេងៗ របស់ម្ចាស់ហាង ឬអាជីវកម្មទាំងអស់។
សរុបមក ប្រសិនបើអចលនទ្រព្យ ស្ថិតនៅក្នុងតំបន់ដែលល្អ ព្រមទាំងមានសក្ដានុពលទៀតនោះ ការវិនិយោគលើអចលនទ្រព្យបែបពាណិជ្ជកម្ម មានភាពប្រសើរជាងការវិនិយោគលើអចលនទ្រព្យបែបលំនៅឋាន។ នេះមានន័យថា ការវិនិយោគលើអចលនទ្រព្យ គឺមានតម្លៃស្មើនឹងការវិនិយោគប្រភេទ ផ្សេងទៀតដែលផលចំណេញនឹងទទួលបានបន្ទាប់ពីទទួលបានផងដែរ។
អ្នកអាចចំណាយពេលវេលា សម្រាប់ការវិនិយោគលើអចលនទ្រព្យពេលនេះ នឹងក្លាយជាដើមចម ធ្វើឲ្យផលចំណេញនៅពេលបន្ទាប់ ទាំងពីការជួល និងឡើងថ្លៃនៅពេលបន្ទាប់ៗមកទៀត។ ចាប់ផ្ដើមនៅពេលនេះ និងផ្ដោតសំខាន់លើការវិនិយោគលើអចលនទ្រព្យធំដែលអ្នកគិតថាអាចបំពេញតម្រូវការរបស់អ្នក។
សម្រាប់ព័ត៌មានបន្ថែមអំពីបុរី ណាឌីសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក របស់យើង៖
- BOREY NADI BY GC CITY : https://www.facebook.com/NADIBYGCC
- Phone Number/ Telegram: 096 606 6688។
ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុង
កុង ដែលមានជំនាញលើ វិស័យ អភិវឌ្ឍអចលនទ្រព្យ វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC បានផ្ដោតសំខាន់លើវិស័យសំខាន់ៗដោយការបង្កើតនូវក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនដូចជា GC City, GC Empire, GCC Realty, GC Land, GC Trust, GC Fund, GC Design, GC Media, GC Super, HK Restaurant, Luk Hot Pot, ជាដើម។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ និង Lixin Century Innovation Park។
រៀបរៀងដោយការិយាល័យទីផ្សារ GCC
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង
អ្នកនាង Leong Ka Yen
ប្រធានផ្នែកទីផ្សារ
លេខទំនាក់ទំនង: +855 96 820 6822
Email: [email protected]
លោកង៉ែត ឧត្តមមុន្នី
ប្រធានត្រួតពិនិត្យទីផ្សារ
លេខទំនាក់ទំនង: 089 648 770/ 098 831 868
Email: [email protected]៕