ដោយៈគង់ សូរិយា
ភ្នំពេញៈ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា ការកំណត់ល្បឿនបើកបរ លើផ្លូវជាតិទូទាំងប្រទេស នឹងត្រូវធ្វើវិសោធនកម្មថ្មី ដើម្បីកែសម្រួលឲ្យសមស្របតាមស្ថានភាពជាក់ស្តែងនាពេលខាងមុខនេះ។
លោកស៊ុន ចាន់ថុលបានមានប្រសាសន៍ក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេសកាលពីដើមសប្តាហ៍នេះថា ការកំណត់ល្បឿនបើកបរតាមផ្លូវជាតិមួយចំនួនឃើញថា ការកំណត់ល្បឿនអតិបរមាកន្លងមក មិនសមស្របនឹងលំហូរចរាចរណ៍ ប៉ះពាល់ដល់ការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។